ក្មេងប្រុសអាយុ១១ឆ្នាំ យកខ្សែចងកលេង ស្រាប់តែស្លាប់មែនទែន

០២ កញ្ញា ២០១៧ - ១១:០៩ 
កណ្តាល៖ កាលពីម៉ោង៩ៈ១៥នាទីថ្ងៃទី១ខែសីហា ឆ្នាំ២០១៧ស្ថិតនៅក្នុងរោងចិញ្ចឹមមាន់ភូមិអណ្តូង 
ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ក្មេងប្រុសអាយុ១១ឆ្នាំ ម្នាក់ក្រោយពីយកគោ ទៅចងឲ្យស៊ីស្មៅរួចក៏ចូល ទៅក្រោមរោង ចិញ្ចឹមមាន់មួ
យដែល គេទុកចោលជាយូរមក ហើយបានប្រទះឃើញខ្សែ ថ្ពួកអង្រឹងរួចក៏យកឡាំងទៅកល់ជើងឡើង
យកក្បាលទៅសកចូលក្នុងខ្សែនោះដោយដៃទាំងពីរកាន់ខ្សែសងខាងលេង លុះបន្តិច ក្រោយមកស្រា
ប់តែក្រឡាច់ឡាំងកល់ជើងនោះ បណ្តាលឲ្យជាប់កនិងខ្សែអង្រឹងស្លាប់តែម្តង។
នគរបាលបានឲ្យដឹងថា កុមាររងគ្រោះ ឈ្មោះ សុខរិន សុខរ័ត្ន អាយុ១១ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុ
 ខាងលើ។
នគរបាលបានបន្តថា មុនពេលកើតហេតុកុមាររងគ្រោះបានដឹកគោទៅចងឲ្យស៊ីស្មៅនៅខាងត្បូង 
លុះ ពេលចងគោរួចគេបានដើរសំដីចូលទៅក្រោមរោងចិញ្ចឹមសត្វមាន់មួយដែលគេទុកចោលតាំងយូរ
មកហើយ លុះពេលគេចូលទៅដល់ក៏បានប្រទះឃើញខ្សែថ្ពួកអង្រឹងមួយដែលគេចងចោលនៅទីនោះ 
ឃើញដូច្នេះកុមាររងគ្រោះក៏នឹកឃើញយកក្បាលទៅសកចូលក្នុងខ្សែនោះលេង រួចគេក៏យកឡាំង ដែល
ធ្វើអំពីស័ង្គសីនៅក្បែរនោះ ទៅដាក់កល់ជើងរួចយកក្បាលសកចូលក្នុងប្រឡោះខ្សែអង្រឹងនោះ ដោយ
ដៃរបស់គេកាន់ខ្សែសងខាង ប៉ុន្តែជាអកុសល់ស្រាប់តែក្រឡាច់ឡាំងនោះចេញពីជើងបណ្តាល ឲ្យកុមារ
រងគ្រោះថ្ពួកកជាប់នឹងខ្សែអង្រឹងនោះរហូតដាច់ខ្យល់ស្លាប់ ។
នគរបាលក្រោយពីទទួលព័ត៌មានបានចុះទៅពិនិត្យសាកសពរួចសន្និដ្ឋានថា កុមាររងគ្រោះពិតជាបា
ន ស្លាប់ដោយសារជាប់កនិងខ្សែអង្រឹងបណ្តាលឲ្យស្លាប់ រួចក៏ប្រគល់សាកសពទីឲ្យក្រុមគ្រួសារចាត់ចែ
ង ធ្វើបុណ្យតាមប្រពៃណី៕

ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop