ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៧ ចោរ លួចម៉ូតូម្នាក់ ត្រូវអ្នកភូមិដេញចាប់ ប្រគ
ល់ទៅសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួចកាច់ក នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិ សន្សំកុសល២ សង្កាត់ បឹងទំពុនទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
ជនល្មើសមានឈ្មោះ ហួរ អេឡិច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ
ភូមិ ព្រែកហូរ សង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល មុខរបរ កម្មករសំណង់ ។
កាលពីវេលាថ្ងៃទី០១-០៨-២០១៧ ម៉ោង១៣៖៥០នាទី នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិ សន្សំកុសល២
សង្កាត់ បឹងទំពុនទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានលួចម៉ូតូ របស់ជនរងគ្រោះ
ឈ្មោះ ទុយ ម៉ាប់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅចំណុចកើតហេតុខាងលើ
ហើយត្រូវប្រជាពលរដ្ឋដេញចាប់បាន និងប្រគល់អោយនគរបាលបឹងទំពុន ចាត់ការបន្ត ។ ដោយឡែ
កវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកស៊ីធីផ្លើស ពណ៍ក្រហម លេខតួ ០១១១៨១ , លេខម៉ាស៊ីន ០២២៤៣៧ ពាក់
ស្លាកសលេខ តាកែវ 1H 2328 ប្រគល់ឲ្យជនរងគ្រោះឈ្មោះ ទុយ ម៉ាប់ យកប្រើប្រាស់បណ្តោះអាសន្ន) ៕



Post a Comment