ចោរម្នាក់ត្រូវនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ ចាប់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាព​ឆក់​ខ្សែក

 ០២ កញ្ញា ២០១៧ - ១១:១២ 

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ល្ងាច ថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៧ នៅ​ចំណុច ផ្លូវ​វេ​ង​ស្រេង ភូមិ ដំណាក់​ធំ៥ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។


ជនសង្ស័យ ឈ្មោះ យូ ស៊ីរ៉ា​ដែ​ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ 
សង្កាត់ ទួល​សង្កែ ខណ្ឌ ឬ​ស្សី​កែវ មុខរបរ មិន​ពិតប្រាកដ ពីបទ​លួច (ឆក់យក​ខ្សែក) របស់​ជនរង
គ្រោះ​ឈ្មោះ សឿន ភា​រុន ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ និស្សិត​ពេទ្យ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ 
ព្រៃ​ព្រីង​ខាងត្បូង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ០១គ្រឿង​ម៉ាក​សេ១២៥ ពណ៍​ខ្មៅ សេរី២០០៨ ពាក់​ស្លាក​សលេខ កំពង់​ឆ្នាំ​
1A 9758,កាបូបស្ពាយ​ពណ៍​ខ្មៅ​ចំនួន០១,អាវរ​ងាដៃ​វែង​ពណ៍​ទឹកប៊ិច​ចំនួន០១,លិខិតឆ្លងដែន​ចំនួន០១ក្បាល(ជា​របស់​ជនសង្ស័យ​ឈ្មោះ យូ ស៊ីរ៉ា​ដែ​ត) និង​ខ្សែក០១ខ្សែ​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង
 (ចំពោះ​ខ្សែក​បានប្រគល់​ឲ្យ​ជនរងគ្រោះ​ឈ្មោះ សឿន ភា​រុន យក​ប្រើប្រាស់​បណ្តោះអាសន្ន) ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop