
ប៉ុន្មានម៉ោងមុននេះអង្គការណាសាបានប្រកាសពីការរកឃើញប្រព័ន្ធព្រះអាទិត្យថ្មីដែលគេឲ្យឈ្មោះថា "Sister Solar System” មានចម្ងាយ ៣៩ ឆ្នាំពន្លឺពីផែនដី។ ប្រព័ន្ធព្រះអាទិត្យថ្មីនេះមានភព ៧ ដែលមានទំហំប្រហែលភពផែនដីធ្វើដំណើរជុំវិញតារាដែលមានឈ្មោះថា TRAPPIST-1។

ការប្រទះឃើញនេះធ្វើឡើងដោយក្រុមអន្តរជាតិដោយគេប្រើប្រាស់កែវយឺតទំនើប Spitzer Space Telescope ដែលបង្ហោះទៅក្នុងលំហអាកាសនៅឆ្នាំ ២០០៣។ បញ្ជាក់ដែរថាក្នុងចំណោមភពទាំង ៧ យ៉ាងហោចណាស់មានភពបីដែលមានមហាសមុទ្រ ដែលនាំឲ្យគេយល់ថាអាចមានជីវិតរស់នៅលើភពនោះ។

ណាសាបានបញ្ជាក់ដែរថា នៅឆ្នាំ ២០១៨ គេនឹងបង្ហាញព័ត៌មានជាក់លាក់អំពីរង្វាស់ទំហំ និង លក្ខណៈសម្បត្តិផ្សេងទៀតរបស់ភពទាំង ៧ ក្នុងប្រព័ន្ធព្រះអាទិត្យថ្មី៕


Post a Comment