នារីវ័យក្មេងម្នាក់ជិះម៉ូតូឆ្លងផ្លូវអត់ប្រយ័ត្នត្រូវម៉ូតូបុកខ្ទាតចូលកង់រថយន្តកិនស្លាប់ភ្លាមៗ

ស្រុកអង្គស្នួល៖ ថ្ងៃទី១០.០៦.២០១៧
+ករណី៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិង ម៉ូតូបណ្តាលឲ្យស្លាប់
-កេីតហេតុថ្ងៃទី១០.០៦.២០១៧ វេលាម៉ោង០៦:៥០នាទី 
ចំណុចមុខភូមិទទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤
 ចន្លោះ KM ២៦-២៧។
 បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់០១នាក់ស្រី និងរងរបួសធ្ងន់០១នាក់ប្រុស 
សង្គ្រោះនៅមន្ទីរពេទ្យបែកចាន និងខូចខាតម៉ូតូ០២ គ្រឿង
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយ
គ្រឿងម៉ាកហុងដា C125 ពណ៍ខ្មៅគ្មានផ្លាកលេខ (ម៉ូតូគ្មានមួកមានកញ្ចក់)
 បើកបរដោយឈ្មោះ ឈាន វ៉ាន់ធី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិត្រពាំងពោធិ៍
 ឃុំត្រពាំងល្វា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ កម្មកររោងចក្រ បានបើកពីទិសខាងលិច
ទៅកើត (កំពង់សោមទៅភ្នំពេញ) លុះដល់ចំណុចខាងលើ បានបុកជាមួយ
 ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CA-8539
(ម៉ូតូគ្មានមួកមានកញ្ចក់) បើកបរ ដោយឈ្មោះមិន យ៉េង ភេទស្រី
អាយុ២០ឆ្នាំ ទីលំនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ 
កម្មកររោងចក្របានបើកឆ្លងថ្នល់ពីជើងទៅត្បូង បណ្ដាលអោយដួលលើទ្រូងថ្នល់
 ហើយត្រូវរថយន្តមួយគ្រឿង មិនដឹងម៉ាក មិនដឹងលេខ បានកិនចំក្បាលស្លាប់
នៅនឹងកន្លែងកើតហេតុតែម្តង (រថយន្តបានបើករត់គេចខ្លួនបាត់)។ចំពោះ
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។
សេក្តីសន្ឋិដ្ធាន៖ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះ

ការប្រុងប្រយ័ត្នចំណែកម៉ូតូមួយគ្រឿងទៀត បើកក្នុងល្បឿនលឿន។
 ក្រោយពេលកើតហេតុជំនាញបានយក សម្ភារៈមធ្យោបាយមករក្សា
ទុកនៅអធិការដ្ឋានដើម្បី កសាង សំណុំរឿងតាមនីតិវិធីច្បាប់ 
ចំពោះរថយន្តសមត្ថកិច្ច ស្រាវជ្រាវបន្ត។



ប្រភព ៖ Eav Chamroeun

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop