យុវជនម្នាក់ផឹកស្រារហូតគាំងស្លាប់ក្បែរផ្នូរឪពុកខ្លួន

ស្រុកកោះធំ៖ ថ្ងៃទី០៩.០៦.២០១៧
+ករណី៖ ផឹកស្រាស្រវឹងខ្យល់គរបណ្តាលអោយស្លាប់ 
-កើតហេតុ ថ្ងៃទី០៩ខែ មិថុនា ឆ្នាំ២០១៧ វេលា
ម៉ោង១៣:៣០នាទី នៅចំណុចក្បែរម៉ុងខ្មោច ឪពុកជនរងគ្រោះ ក្រោយផ្ទះស្ថិត ក្នុង
 ភូមិកណ្តាលកោះធំ ឃុំកោះធំ(ក)
ស្រុកកោះធំ ខេត្តកណ្តាល ។ 
ជនរងគ្រោះឈ្មោះ រិទ្ធ ធារ៉ា ភេទ ប្រុសអាយុ២៣ឆ្នាំ
 ជនជាតិខ្មែរ មុខរបរ ជាងប៉ះកង់រថយន្ត នៅភ្នំពេញមានទីលំនៅៗ ភូមិ កណ្តាលកោះធំ
 ឃុំកោះធំ(ក) ស្រុក កោះធំ ខេត្តកណ្តាល វត្ថុតាង នៅជុំវិញកន្លែងកេីតហេតុ 
មាន ទ្រនាប់ជេីង ១គូរ ជារបស់ជនរងគ្រោះ សំបកដបទឹកសុទ្ធចំនួន០១ កញ្ចប់បារី
 MEVIUS ចំនួន០១ និងទូស័ព្វIphone 4 ០១គ្រឿង និងកាសនៅជាប់ខ្លួន។
សភាពរឿងហេតុ៖ ជនរងគ្រោះបានចេញមកពីភ្នំពេញមកស្រុកដេីម្បីធ្វេី បុណ្យប្រាំ៧ថ្ងៃ
អោយ ជីតានៅក្នងភូមិ បន្ទាប់មកជនរងគ្រោះបានផឹកស្រាស្រវឹងរវេីរ រវាយហេីយបាន
 ដេីរមកផ្ទះ រួចចេញទៅខាងក្រោយផ្ទះនិងបាននិយាយទូស័ព្វទៅកាន់បងថ្លៃ
ឈ្មោះ ជៀប មាស នៅឯខេត្ត កំពង់ស្ពឺថាៈ ព្រឹកបងឯងចាំមកធ្វេីបុណ្យសព
អោយខ្ញុំផងហេីយក៏បាត់សំឡេងតាមទូរស័ព្ឌ ទៅលុះនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧
 ម៉ោង ១៣ និង៣០នាទីលោកមេភូមិ ឈ្មោះ ប៉េង ហ៊ បានមកពីចងគោ ហេីយបាន
វិលត្រឡប់មកផ្ទះ វិញបានឃេីញសពជនរងគ្រោះដេកស្លាប់នៅក្បែរម៉ុងខ្មោច
 ហេីយលោកមេភូមិបានរាយការណ៍ជូនសត្ថកិច្ច ។ ក្រោយពីបានទួល ព៌តមាន
 ផ្នែកជំនាញ បានទទួល បញ្ជារពីលោក អធិការ ចុះទៅដល់កន្លែងកេីតហេតុរួច
 បានបង្កេីត គណៈកម្មការ មាន :អាជ្ញារធមូលដ្ឋាន ប៉ុស្តិ៍ នគរបាលរដ្ឋបាល ផ្នែកជំនាញ
 គ្រូពេទ្យ នឹង ក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យសាកសពជនរងគ្រោះ ឃេីញថាៈ 
នៅផ្នែកខ្នង មានស្នាម លេីចង្កេះ ខាងឆ្វេងមានស្នាមរលាត់សេីស្បែកប្រវែង១.៨ ស.ម។
នៅកដៃខាងឆ្វេងផ្នែកក្នុង មានស្នាមដាច់រលាត់ដោយធ្មេញជនរងគ្រោះខាំខ្លួនឯង
 ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួអោយកត់ សំគាល់ពាក់ព័ន្ធនិងឃាដកម្មឡេីយ។
ក្រោយពីការពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចយេីងបានប្រគល់ សាកសពជូនក្រុមគ្រួសារ
 យកទៅធ្វេីបុណ្យ តាមប្រពៃណី។


ប្រភព៖ Eav Chamroeun

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop