+ករណី៖ អត្តឃាត(ចងក បណ្តាលឲ្យស្លាប់)
-កើតហេតុថ្ងៃទី០៩.០៦.២០១៧ ម៉ោង២០:៥៥នាទី នៅចំណុចភូមិព្រែកសំរោង
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ: ឈ្មោះខឹម ណារ៉ា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ
រថយន្តបច្ចុប្បន្នរស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សភាពរឿងហេតុ៖តាមការបំភ្លឺពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា៖
នៅពេលដែលទទួលដំណឹងថាម្តាយរបស់ខ្លួនជួបគ្រោះថ្នាក់បណ្តាលឲ្យបាក់ដៃ គឺជន
រងគ្រោះមានការពិបាកចិត្ត គិតច្រើនដោយសារខ្លួនកំព្រាឳពុក ហើយត្រូវមករស់នៅជាមួយប្រពន្ធ
ដោយឃ្លាតឆ្ងាយពីម្តាយបង្កើត រាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រា ហើយគិតច្រើន ។
លុះមកដល់ពេលវេលាកើតហេតុខាងលើ ក្រោយ ពីផឹកស្រារួច ជនរងគ្រោះក៏បាន
ចូលទៅក្នុងបន្ទប់ហើយបានយកក្រម៉ាចងកសម្លាប់ខ្លួនឯង បន្តិចក្រោយមក
ត្រូវបានសាច់ញាតិបានឃើញហើយក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនេះ
ដើម្បីសង្រ្គោះជីវិត តែនៅពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចជំនាញបច្ចេកទេស ក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ចុះទៅធ្វើការ
ពិនិត្យសាកសព។
ការសន្និដ្ឋាន ៖ ការពិនិត្យសាកសពខាងលើគឺពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចងក)ដោយខ្លួនឯងពិតប្រាកដមែន សពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភព៖ Eav Chamroeun




Post a Comment