ឆបោកប្រាក់រាប់លានពី ប្រជាពលរដ្ឋកម្ពុជា ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនមកតុលាការ
នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួនមិនទាន់ត្រូវបានគេបង្ហាញឈ្មោះនោះទេ ដោយ
លោកព្រះរាជអាជ្ញារង ស៊ិន វិរៈ កំពុងសាកសួរជនសង្ស័យ។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នគរបាលនាយកដ្ឋានកណ្ដាលសន្តិសុខ
ក្រសួងមហាផ្ទៃ បានធ្វើការបង្ហាញ មុខសញ្ញាក្រុមជនឆបោកប្រាក់ពីប្រជាពលរដ្ឋ ក្នុងវិស័យ
មូលបត្រអស់ចំនួនរាប់រយលានដុល្លារ ក្នុងនោះមានអង្គការមូលនិធិ អភិវឌ្ឍន៍អាស៊ីអាគ្នេយ៍
(AIF), សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) និងក្រុមហ៊ុន Empire Big Capital Limited
(EBC) និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាត ហើយនិងចាត់វិធាន
ស្រាវជ្រាវចាប់ខ្លួនយកមកវិនិច្ឆ័យទោស។
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ
បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន អន្តរក្រសួងជាសាធារណៈ ដោយមានការចូល
រួមពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំ
ទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភាថា ក្រសួងមហាផ្ទៃ នឹងចាត់ការ
ផ្លូវច្បាប់ ចំពោះអង្គការមូលនិធិអភិវឌ្ឍន៍ អាស៊ីអាគ្នេយ៍ (AIF) ដែលមានឈ្មោះ ហួត សុវណ្ណ
ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង
ខណ្ឌទួលគោក។ សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ដែលមានឈ្មោះ ជិហ្គោ សាលី
ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ១១៤ហាសផ្លូវលេខ៥៥
សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងក្រុមហ៊ុន Empire Big
Capital Limited (EBC) ដែលមានឈ្មោះ Tan Tze Chin ហៅ Sean Tan ជនជាតិម៉ាឡេស៊ី
ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ A28455291 ជាប្រធានក្រុមហ៊ុន
និងឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិត្រពាំងវិហារ ឃុំជើងគួន
ស្រុកសំរោង ខេត្តតាកែវ មានផ្ទះលេខ១៦៤ ផ្លូវ១៩ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ប្រភព៖ Ny Savuth





Post a Comment