កូន​ជាងដែក​ម្នាក់គាស់​ទូដែក​លួច​យក​គ្រឿងអលង្ការ​របស់​មេជាង​បានសម្រេច​ហើយ តែ​រត់​មិន​រួច

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រំលងអធ្រាត្រ​ឈានចូល
 ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរ​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី 
ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។
ជនសង្ស័យ​ឈ្មោះ សុទ្ធ រិទ្ធី ភេទ​ប្រុស អាយុ​ជាង២០ឆ្នាំ មុខរបរ
​កូនជាង​ដែកស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ជា​មេជាង 
និង​មាន​ស្រុកកំណើតនៅ​ខេត្តកណ្ដាល។
គាត់​ជាប់រវល់​ការងារ​ច្រើន ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជា​
កូនជាង ដែល​បម្រុង​លាឈប់​ពី​ការងារ
 បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​គាស់​ទូដែក
​យកបាន​ទាំង​សម្ភារៈ និង​គ្រឿងអលង្ការ​មួយចំនួន
 ហើយ​រត់គេចខ្លួន​ទៅលេង​ល្បែង​ហ្គេម បានត្រឹមតែ​ប៉ុន្មាន​ម៉ោង​ក្រោយ
 ក៏​លេចឮ​ព័ត៌មាន​តាម​ប្រជាពលរដ្ឋ​រាយការណ៍​មក​ប្រាប់​គាត់
 (មេជាង) ថា បាន​ប្រទះឃើញ
​ជនសង្ស័យ ទើប​ឈានដល់​ការឃាត់ខ្លួន រួមជាមួយ​វត្ថុតាង ៕


ប្រភព៖ Ny Savuth


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop