នៅសល់តែគ្រោងឆ្អឹង គ្របដណ្តប់ដោយសំលៀកបំពាក់ ត្រូវបានប្រជា
ពលរដ្ឋបានប្រទះឃើញ នៅក្នុងព្រៃបន្លាយួនមួយកន្លែង ស្ថិតនៅត្រង់
ចំណុចព្រែកពពាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិង
ខេត្តកំពង់ឆ្នាំង ខណៈដែលម្ចាស់ចំការចុះទៅកាប់ព្រៃពន្លិចទឹក ។
នៅលើគ្រោងឆ្អឹងសាកសព មានខោគគីពណ៌ស និង ពាក់អាវដៃវែង ។
ក្រោយពីធ្វើការពិនិត្យសាសព សមត្ថកិច្ចស្គាល់អត្តសញ្ញាណជនរងគ្រោះ
ដែលគេស្គាល់ថាជាអ្នករត់ម៉ូតូឌុប មានឈ្មោះ សូ សំអាត អាយុ៤៨ឆ្នាំ
ស្នាក់នៅផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង
ក្រុងកំពង់ឆ្នាំង ជិះម៉ូតូម៉ាកC125សេរីឆ្នាំ២០១៣ ។
ពីក្រុមគ្រួសារបានមកពិនិត្យអំពីភិនភាគជនរងគ្រោះ បញ្ជាក់ថា ពិតជាឪពុក
របស់ខ្លួនពិតប្រាកដមែន ចំណាំទៅលើអាវ និង ខោ និង មានខ្សែអំបោះពណ៌ក្រហម ។
ជនរងគ្រោះបានបាត់ពីផ្ទះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧មកម្លេះ
អស់រយៈពេល ជាង១ខែទៅហើយ ដោយបាត់ទាំងម៉ូតូមួយគ្រឿងទៀត ។
ក្រោយពេលបាត់ពួកគាត់បានខិតខំដើររកដែរ តែរកមិនឃើញ
តាំងពីពេលនោះមក និង ពុំបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដែរ ។
ម្ចាស់ចំការបានអោយដឹងថា នៅថ្ងៃ១៩ មិថុនា រូបគាត់បានដឹក
គោយន្តមកកាប់ព្រៃ បន្លាយួន នៅក្នុងចំការ ក្នុងពេលដែលកំពុងតែកាប់នោះ
ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកសព ហើយបានរាយការណ៍ទៅអាជ្ញាធរ
និង សមត្ថកិច្ច និងធ្វើអោយមានការភ្ញាក់ផ្អើលតែម្តង ៕
ប្រភព៖ Ny Savuth





Post a Comment