ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ
បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៧
នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវ១៦៣
ត្រង់ចំណុចស្តុបវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់ អូឡាំពិច
ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីញាំអីនៅហាងចិនមួយកន្លែងម្ដុំផ្សារអូឡាំពិចដោយបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសពណ៌ទឹកមាសពាក់ស្លាកលេខ តាកែវ 2L-2089 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានឈប់ចាំសញ្ញាភ្លើងស្តុបពណ៌ខៀវ ខណៈដែលកំពុងឈប់ចាំនោះ ក៏ស្រាប់តែមានក្រុម ខ្ទើយដែលជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ 1CO-4779 ជិះឌុបគ្នាមកឈប់ក្បែរ រថយន្ត រួចធ្វើសកម្មភាពបើកទ្វារខាងមុខនិងម្នាក់ទៀតបើកទ្វារក្រោយ ហើយបានយកកាបូបលុយដែលមានលុយជិត8000$(ដុល្លារ) និងឯកសារសំខាន់ៗមួយចំនួនរួមទាំងប៉ាស្ពរ័មួយស្លឹក រួចពួកគេបានរត់ឡើងជិះម៉ូតូបំណងគេចខ្លួនតែត្រូវជនរងគ្រោះបើករថយន្តដេញតាមរហូតមកដល់ ផ្លូវ២៨៤ជាប់របងវត្តមហាមន្ត្រី ខាងត្បូង ទើបបុកពីក្រោយម៉ូតូបណ្ដាលឲ្យដួលហើយត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ចំណែកពីរនាក់ទៀតបានរត់គេចខ្លួនចូលក្នុងវត្តមហាមន្ត្រីបាត់ស្រមោល ដោយយកទាំងកាបូបទៅជាមួយផងដែរ ៕

Post a Comment