Startup មួយឈ្មោះថា Elysium Space ដែលមានទីតាំងនៅទីក្រុង San Francisco កំពុងតែបើកបម្រើសេវាកម្មមួយដែលដឹកធាតុរបស់សាកសពចូលទៅក្នុងលំហអាកាសភពផែនដី ឬ ផ្ទៃខាងក្រៅនៃឋានព្រះចន្ទ។
សេវាកម្មនេះមិនថោកប៉ុន្មានឡើយដោយមានតម្លៃចាប់ពី ២ ៤៩០ ដុល្លារសម្រាប់លំហអាកាសភពផែនដី និង ផ្ទៃខាងក្រៅនៃឋានព្រះចន្ទមានតម្លៃ ៩ ៩៥០ ដុល្លារ។ សេវាកម្មនេះដំណើរការទៅដោយ បន្ទាប់ពីបង្ហោះធាតុចូលទៅក្នុងគន្លងនៃលំហអាកាសភពផែនដីតាមរយៈគ្រាប់រ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX។ ពីរឆ្នាំក្រោយមកធាតុនឹងធ្វើដំណើរចូលក្នុងស្រទាប់បរិយាកាសផែនដីដូចជាផ្កាយដុះកន្ទុយអ៊ីចឹង។
សេវាកម្មនេះអាចនឹងចាប់ផ្ដើមដំណើរការនៅពាក់កណ្ដាលឆ្នាំ ២០១៧ នេះសម្រាប់ការបង្ហោះធាតុចូលទៅក្នុងលំហអាកាសភពផែនដី ចំណែកការបង្ហោះទៅផ្ទៃខាងក្រៅនៃឋានព្រះចន្ទវិញនឹងធ្វើឡើងនៅឆ្នាំ ២០១៨ ឬ ២០១៩៕


Post a Comment