ជិត​ដល់ថ្ងៃ អ្នក​ប្រើ​ ​Messenger​ ​នឹង​ជួយ​ ​Facebook​ ​កើប​លុយ​វាល់លានដុល្លារ​

ដើម្បី​ពង្រីក​ខ្លួន​ ​និង​បង្កើន​ប្រភព​ចំណូល​ ​បណ្ដាញ​សង្គម​យក្ស​ ​Facebook​
 ​បាន​ប្រកាស​នឹង​ដាក់​ឲ្យ​មាន​ការ​ផ្សាយពាណិជ្ជកម្ម​ ​(Ads)​ ​នៅ​ក្នុង​កម្មវិធី​ផ្ញើ​សារ​
 ​Messenger​ ​លឿន​បំផុត​ចាប់​ពី​ចុង​ខែ​កក្កដា​ ​នេះ​ ​ឬ​ដល់​ចុង​ឆ្នាំ​ ​២០១៧
Facebook​ ​បាន​ដាក់​ឲ្យ​សាកល្បង​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ ​Messenger​
 ​នេះ​តាំង​ពី​ខែ​មករា​ ​២០១៧​ ​សម្រាប់​ប្រទេស​អូស្ត្រាលី​ ​និង​ថៃ​ ​ហើយ​មុខងារ​ថ្មី​នេះ
​ ​គឺ​អាច​នឹង​ផ្តល់​ចំណូល​វាល់​លាន​ដុល្លារ​ដល់​ ​Facebook​ ​ខណៈ​ជាទូទៅ​ក្នុង
​មួយ​ថ្ងៃ​មាន​អ្នក​ប្រើ​ ​Messenger​ ​ប្រមាណ​ ​១,២​ ​ពាន់​លាន​គណនី។
ចំពោះ​មុខងារ​ថ្មី​នេះ​ដែរ​ ត្រូវ​គេ​ជឿ​ថា​ក៏​នឹង​ជួយ​ឲ្យ​គណនី​ទាំង​ ​១,២​ ​លាន​នោះ
​អាច​មាន​ទំនាក់ទំនង​ជា​មួយ​ដៃ​គូផ្សាយ​ពាណិជ្ជកម្ម​របស់​ ​Facebook​ 
​ដែល​មាន​ប្រមាណ​ ​៦០​ ​លាន​អាជីវកម្ម​ទូទាំង​​ពិភពលោក​បាន​យ៉ាង​ងាយ​ស្រួល។
ដោយ​ឡែក​ ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ​គឺ​នៅ​តែ​អាច​ទាញ​យក​ 
​និង​បើក​គណនី​ថ្មី​លើ​បណ្ដាញ​​​សង្គម​ ​Facebook​ ​និង​ ​Messenger​ 
​បាន​ដោយ​ឥត​គិត​ថ្លៃ​ ​ហើយ​មិន​កំណត់​ចំនួន​នោះ​ទេ៕

ចុចអាន៖

រឿង​គួរ​ដឹង​ពី​ Instant Article វិធី​ពេញនិយមរក​​លុយ​​ពី​ Facebook


ប្រភព : Sabay

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop