រថយន្តព្រូសបើកលឿនពេក ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចចេញ១ផ្ទាំង ហើយរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អអ្នកក្នុងរថយន្តរបួសស្រាល។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-2563 បើកបរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលនាគពេញទំហឹង បណ្តាលឲ្យរបូតចេញកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អម្ចាស់រងរបួសស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្ក និងមិត្តភក្តិបានឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ៕
ប្រភព : Ny Savuth






Post a Comment