ភ្នំពេញ៖ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១៧ មានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើង
នៅចំណុចមុខផ្ទះសំណាក់ ហេង ចន្ធី ភូមិព្រៃព្រីងខាងត្បូង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារបុរស
ជាអ្នកលក់បាយឆាម្នាក់ឆក់ស្លាប់ខណៈបោសសម្អាតកន្លែងលក់។

ប្រភពពីស្រ្តីជាបងថ្លៃជនរងគ្រោះឈ្មោះ ចិត្ត បុប្ផា អាយុ៥៨ឆ្នាំ
បាននិយាយថា នៅយប់កើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ
របស់គាត់បាននាំគ្នារៀបចំរបស់របរ ទុកដាក់ឈប់លក់ដូរ ដោយ
បាននាំគ្នា រៀចំឥវ៉ាន់បោសលាងសំអាត កន្លែងលក់ដូរ ហើយ
ជនរងគ្រោះ បានបោសសំអាតកន្លែងលក់ដូរ ដែលមានទឹកសើម
ហើយមិនបានពាក់ស្បែកជើងទេ ខណៈពេលបោសសំអាត
ដល់កន្លែងស្លាកផ្ទះសំណាក់ ហេង ចន្ធី ស្រាប់តែជនរងគ្រោះ
ខាងលើ ត្រូវខ្សែភ្លើងឆក់ ដួលដេកនឹងដីសន្លប់ស្តូកស្តឹង
ភ្លាមៗនោះត្រូវបានប្អូនជីដូនមួយ យកក្រមាទាក់ស្លាក
យីហោផ្ទះសំណាក់ ទាញចេញ ដើម្បីជួយសង្គ្រោះជីវិត
ជនរងគ្រោះ។ ក្រោយមកក្រុមគ្រួសារ ហៅរ៉ឺម៉កម៉ូតូដឹក
យកទៅសង្គ្រោះ នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត
(ពេទ្យរុស្សី) តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា
ស្លាប់បាត់ទៅហើយ ។

គួរបញ្ជាក់ថា ផ្ទះសំណាក់នឹងកន្លែងលក់ដូរ របស់ប្អូនថ្លៃជាជនរងគ្រោះ
នៅជាប់គ្នាហើយស្លាកយីហោ របស់ផ្ទះសំណាក់ ហេង ចន្ធី បានដាក់
ជាប់ព្រំ នឹងគ្នាដោយដាក់គងព្រំ ហើយស្លាកយីហោនេះ ធ្វើឡើងមិន
មានលក្ខណៈបច្ចេកទេស ត្រឹមត្រូវទេ គឺរាយខ្សែភ្លើងនៅ លើដីតែម្តង។
កន្លងមកថ្មីៗនេះ ស្លាកយីហោផ្ទះសំណាក់ខាងលើក៏ធ្លាប់បានស្រូប
ឆក់កូនប្រុស របស់ជនរងគ្រោះ និងភ្ញៀវដែលមកហូបមីឆា ចំនួន២
លើករួចមកហើយ ហើយរូបគាត់ ទើបនឹងប្រាប់ឈ្មោះឡាយ ធី
ត្រូវជាប្រពន្ធម្ចាស់ផ្ទះសំណាក់ ៣ថ្ងៃមុន ម្តងរួចមកហើយដែរ
តែប្រពន្ធម្ចាស់ផ្ទះសំណាក់ បាននិយាយថា «បើដឹងថាស្លាក
យីហោឆក់ហើយ ចាំបាច់កាន់ធ្វើអី» ។

ជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់ មានឈ្មោះសុខ វណ្ណៈ
ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់បាយឆា និងគុយទាវ
ពេលយប់ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មានស្រុក
កំណើតនៅខេត្តតាកែវ មានប្រពន្ធឈ្មោះ ចឹក សោភ័ណ្ឌ
អាយុ៣៨ឆ្នាំ លក់ដូរជាមួយគ្នា មានទីលំនៅ ភូមិថ្មគោល៣
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកូនប្រុស២នាក់
ប្រុសកូនបងអាយុ១៥ឆ្នាំ និងកូនប្អូន អាយុ៨ឆ្នាំ។ ចំណែកម្ចាស់
ផ្ទះសំណាក់ ជាអ្នកបង្កមានឈ្មោះ កែវ សុខុម ភេទប្រុស
អាយុ៤៥ឆ្នាំ មុខរបរជាងដែកគ្រប់មុខ ស្នាក់នៅផ្ទះជួល
កើតហេតុ មានស្រុកកំនើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
មានប្រពន្ធឈ្មោះឡាយ ធី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ
មានទីលំនៅ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ក្រោយពេលកើតុហេតុម្ចាស់ផ្ទះសំណាក់២នាក់ប្តីប្រពន្ធ
ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ
រួចបញ្ជូនបន្តទៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ។
ចំណែកសពជនរងគ្រោះត្រូវបានជំនាញខាងចក្ខុរាជធានីភ្នំពេញ
ចុះមកពិនិត្យនៅមន្ទីរពេទ្យ រួចហើយបានចុះទៅពិនិត្យ
នៅកន្លែងកើតហេតុបន្តទៀត ទើបប្រគល់សព ឲ្យក្រុមគ្រួសារ
យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត៕

ប្រភព : Ny Savuth

Post a Comment