២៨ កក្កដា ២០១៧ - ១៤:៥០ ២៤
ខេត្តប៉ៃលិន៖យុវជន២នាក់បានរងរបួសធ្ងន់ត្រូវចំក្បាលនិងខ្លួនខណៈពេលដែលយុវជនទាំង២នាក់
នេះបើកបរគោយន្តចេញចំការបើកឡើងមកផ្លូវជាតិស្រាប់តែកង់គោយន្តធូក៏ចុះដោះដូររួចយកកង់
មួយនោះមក១ទៀត,ពេលកំពង់តែដូរកង់ស្រាប់តែបណ្ដាយឱ្យស្ទុះរងរបួសធ្ងន់ធ្វើឱ្យភ្ញាក់ផ្អើលអ្នកដល់
ធ្វើដំណើរនិងអ្នកស្រុកក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទីនៅថ្ងៃទី២៧ខែ០៧ឆ្នាំ២០១៧ហេតុកា
រណ៍នេះស្ថិតនៅចំនុចភូមិកូនខ្លុង,សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន។បើតាមសមត្តកិច្ចអហ
ខេត្តបានឱ្យដឹងថាយុវជនដែលរងគ្រោះដោយសារដោះដូរកង់គោយន្ត ខ្វះបម្ចេកកម្ទេសបណ្ដាលឱ្យស្ទុះ
យុវជនទាំង២នាក់នេះជាបងប្អូនបង្កើតទី១ឈ្មោះ ធី ចាំង ភេទប្រុសអាយុ១៨ឆ្នាំមុខរបរធ្វើចំការ
ទីឈ្មោះ ធី ថាក់ ភេទប្រុសអាយុ២០ឆ្នាំមុខរបរធ្វើចំការ អ្នកទាំង២នាក់រស់នៅភូមិកូនខ្លុង សង្កាត់
អូរតាវ៉ៅ ក្រុងប៉ៃលិន។
សមត្ថកិច្ចបានបន្តថា នៅពេលមុនកើតហេតុគេបានឃើញគោយន្តកន្ត្រៃមួយគ្រឿងបានបើកចេញ
ពីចំការបើកឡើងមកផ្លូវជាតិលេខ ៥៧,រួចមកឲមិនទន់ដល់ផ្ទុះផងស្រាប់តែគោយន្តធូកង់ក្នុងពេល
នោះដែរស្រាប់តែយុវជនទាំង២នាក់បងប្អូនបានចុះមកមើលបន្ទាប់កង់រួចមកក៏យកកង់ទៅដោះដូរយកកង់ធូចេញដាក់កង់មួយទៀតកំពង់តែដោះដូរដាក់កង់គោយន្តស្រាប់តែបណ្ដាលឱ្យស្ទុះ
ត្រូវ
ចំក្បាលនិងខ្លួន ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេលបង្អែកខេត្តប៉ៃលិន,ដឹកយកមក
ព្យាបាល ដោយសារសកម្មភាព ជនរងគ្រោះទាំងអ្នកធ្ងន់ធ្ងរពេល ក៏បញ្ជូនជនរងគ្រោះទាំង២នាក់ទៅ
ព្យាបាលបន្តទៅពេទ្យខេត្តបាត់ដំបង។


Post a Comment