បើករ៉ឺម៉កឆ្លងផ្លូវរថយន្តបុកពេញទំហឹង

 ២៨ កក្កដា ២០១៧ - ១៥:០៥ 
CMNEWS
បាត់ដំបង : កាលពីវេលាម៉ោង១១និង៣៥ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ
៥ ត្រង់ចំនុចស្ពានលេខ២ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះចរាចរ
ណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ បង្កដោយរថយន្ត០១គ្រឿងម៉ាកChenglong ពណ៌
ពាក់ផ្លាកលេខ ភ្នំពេញ 3D-6131 (ក្រុមហ៊ុនកម្ពុជាតេលា )អ្នកបើកបររត់គេចខ្លួនបាត់។រថយន្តបើប
រទិសដៅបញ្ចាស់ទិសគ្នាពីភ្នំពេញទៅបាត់ដំបង មកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបុកនិង
ម៉ូតូ០១គ្រឿងសណ្តោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ សេ១៥០ គ្មានពាក់ផ្លាកលេខ ។
ប្រភពឱ្យដឹងថា អ្នកបើកបរឈ្មោះ ម៉ន់ ចាន់រ៉ា ភេទប្រុស អាយុ
២៥ឆ្នាំមុខរបរ កម្មករ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង​បានស្លាប់ 
នៅនឹងកន្លែងកើតហេតុ។ អ្នករួមដំណើរឈ្មោះ ថ្លៃ ស្នា ភេទប្រុស  អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅ
ភូមិកន្សៃបន្ទាយ​ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង រងរបួសធ្ងន់ ។ អ្នករួមដំណើរឈ្មោះ កែម 
សុខា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មករ រស់នៅភូមិឫស្សី១ ឃុំមោត ស្រុកមោងឫស្សី ខេត្តបាត់ដំ
បងរងរបួសធ្ងន់ ។
សមត្ថកិច្ចឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់នេះគឺម៉ូតូឆ្លងកាត់ផ្លូវក៏បណ្តាលឱ្យរថយនបុកតែម្តង។
សាកសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យទៅតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យា
បាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី រួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង  ចំណែករថយ
ន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីរង់ចាំដោះ
ស្រាយ។
20294485_1445541892194883_2459318775228897317_n

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop