២៧ កក្កដា ២០១៧ - ០៨:០២ ១៥
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ
ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស
ស្ត្រីដែលចាប់ពង្រត់ទារិកា អាយុ៥ខែ ហើយបិតស្កុតមាត់ដាក់ក្នុងស្បោងខ្មៅ
យកទៅប្លុងចោលក្បែរគំនរសំរាមមួយកន្លែង នៅភូមិត្រពាំងល្វា សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ កាលពីដើមខែមីនា ឆ្នាំ២០១៧ ដាក់ពន្ធនាគារចំនួន១១ឆ្នាំ
គិតពីថ្ងៃឃុំខ្លួន។
សមត្ថកិច្ចបានប្រាប់ថាតាមពិតករណីខាងលើនេះ ជាករណីប៉ុនប៉ងជំរិតច្រើនជាង មូលហេតុដោយសារស្ត្រីសង្ស័យ មានជំពាក់លុយ គេរហូតជាង៩ពាន់ដុល្លារឯណោះ ពេលដែលធ្វើសកម្មភាពលួចទារិកាខាងលើបានហើយ ដោយសារសាច់ញាតិតាមកិតៗពេក ទើបបែកការ ក៏យកទៅប្លុងចោលក្បែគំនរសំរាមតែម្តងសំណាងល្អមិនស្លាប់៕

Post a Comment