ឃាត់ជនសង្ស័យពីរនាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅ ស្រុកស្អាង

២៦ កក្កដា ២០១៧ - ១៥:៤៦ ១៣
នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៣និង០០នាទី ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចក្នុងវត្តព្រែកអំបិល ស្ថិតក្នុងភូមិព្រែកអំបិល ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ធ្វើការត្រួតពិនិត្យជនសង្ស័យទាំងពីរ ប៉ុន្តែជនសង្ស័យទាំងពីរបានបើកម៉ូតូរត់គេចខ្លួន សមត្ថកិច្ចនគរបាល បានដេញ លុះដល់ចំណុចភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង សមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិ្យ ឈ្មោះ ចាន់ គីមសែ និង ឈ្មោះ លី ភារ៉ូ បានរកឃើញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីសាកសួរ ។




នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ចាន់ គីមសែ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៣ កញ្ចប់ តម្លៃ ២៥០០០០៛ (ម្ភៃប្រាំមុឺនរៀល) ពីឈ្មោះ ឡាយ ភេទ ប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិ ឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅលក់បន្ត ។
វត្ថុតាងចាប់យករួមមាន ៖
១ - ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ (០១កញ្ចប់ធំ និង ០២កញ្ចប់តូច) ។
២ - ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុង ដា សេ១២៥ សេរីឆ្នាំ ២០១៤ ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-8306។
បន្ទាប់មកបញ្ជូនជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ។




ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop