ភ្នំពេញ ៖
កម្មករសំណង់ចំនួន៣នាក់ខណៈដែលចុះទៅបាតអាងជម្រៅ៣ម៉ែត្រដើម្បីបៀកលាបកាវការពារជម្រាបទឹក
ត្រូវបានពុលកិ្លនថ្នាំកាវ និងហប់ផងនោះធ្វើឲ្យទន់ដៃទន់ជើង
សន្លប់បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧
ស្ថិតនៅក្នុងការដ្ឋានសំណង់ខនដូ ប៊ូ ដាយជូរ
ដែលមានទីតាំងស្ថិតនៅមុខមន្ទីរពេទ្យបង្អែកពោធិចិនតុង ភូមិតាងួន សង្កាត់កាកាប
ខណ្ឌពោធិសែនជ័យ ។
ក្នុងករណីខាងលើ បង្កឲ្យជនរងគ្រោះ៣នាក់ ពុលក្លិនថ្នាំសន្លប់ ទី១ ឈ្មោះ ឈួន ឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ទី២ ឈ្មោះ ឃីម ចាន់នី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ។ ទី៣ ឈ្មោះ សន ខៀប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ។ ជនរងគ្រោះទាំង៣នាក់ ជំនាញខាង បៀកលាបថ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមកម្មករនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ចុះចូលទៅក្នុងអាងជម្រៅ៣ម៉ែត្រ ដែលជាអាង ស្តុកទឹកបង្ក អគ្គីភ័យ ហើយពេលដែល ជនរងគ្រោះចុះទៅបាតអាងបៀក ថ្នាំកាវការពារជម្រាបទឹក ម្យ៉ាងក្លិន លាយឡំជាមួយ ហប់ កង្វះឧកសុីសែនផង ធ្វើឲ្យ ពុលនឹងក្លិនកាវ បណ្តាលឲ្យដេកដួលសន្លប់ ឈឹងគ្នា៣នាក់ ។ ភ្លាមៗត្រូវបានកម្មកររួមការងារ ជួយ ចុះទៅលើកតាមជណ្តើរ ដើម្បីយកជនរងគ្រោះទៅសង្រ្គោះក្នុងមន្ទីរពេទ្យបង្អែកពោធិចិនតុង ក្បែរនោះស្រាប់ ។ តាមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះក្នុងស្ថានភាព កង្វះឧកសុីសែន ហើយក្រោយពីដាក់បញ្ជូលឧកសុីសែនជំនួយ និងបន្សាបជាតិថ្នាំក្លិនពុល មួយសន្ធុះទើបជនរងគ្រោះដឹងខ្លួន មានអាការៈធូរស្រាលមកវិញ ៕
បញ្ចេញមតិ

Post a Comment