ប៉ូលីសឃាត់ខ្លួនមនុស្ស៤នាក់ ករណីជិះម៉ូតូអត់ស្លាកលេខនិងមានដែកចុងស្រួចសម្រាប់កាច់ម៉ូតូ

២៥ កក្កដា ២០១៧ - ១៩:៣៧ 
ភ្នំពេញ៖
មនុស្ស៤នាក់ត្រូវប៉ូលីសនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនយកមកសាកសួរក្រោយពី
ពួកគេជិះម៉ូតូ១គ្រឿងអត់ស្លាលេខឌុបគ្នាហើយនៅពេលឃាត់ឆែកឆេររកឃើញមានដែកចុង
ស្រួចសម្រាប់ប្រព្រឹត្តបទល្មើសជាប់ខ្លួនថែមទៀត។

ករណីឃាត់ខ្លួនជនទាំង៤នេះកាលពីម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៥កក្កដា២០១៧នៅ
ផ្លូវ២៧១ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
 ប៉ូលីសនិយាយថាជនសង្ស័ុយទាំង៤នាក់នេះទី១ឈ្មោះសឿន គឹមស៊ិន អាយុ៣១ឆ្នាំមុខរបរជាងពិដានស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ទី២ឈ្មោះចិត ចិនរ៉ាស៊ី អាយុ២៩ឆ្នាំមុខរបរជាងពិដានស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ទី៣ឈ្មោះវ៉ែន សុធី អាយុ២៩ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។ទី៤ឈ្មោះផាច់ វាសនា អាយុ២៥ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ។
 សមត្ថកិច្ចប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យខាងលើខពះកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានបាន
ឃើញក្រុមខាងលើជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស អត់មានស្លាកលេខឌុបគ្នាដោយសង្ស័យក៍ហៅអោយឈប់និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋ
បាលទឹកថ្លាដើម្បីត្រួតពិនិត្យនិងឆែកឆេរទៅលើខ្លួនជនសង្ស័យខាងលើស្រាប់តែឃើញមានដែក
ចុងស្រួចសម្រាប់ប្រព្រឹត្តបទល្មើសជាប់ខ្លួនផង


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop