ចុះបង្ក្រាបទីតាំងផ្ទះលក់អីវ៉ាន់យីហោ( ហួរ លីណា)លួចចែកចាយគ្រឿងញៀន

២៥ កក្កដា ២០១៧ - ១៩:៣៤
 ភ្នំពេញ៖ ជនសង្ស័យ៣នាក់ (ស្រីម្នាក់)រួមនិងថ្នាំញៀនចំនួន៨កញ្ចប់តូច ព្រមសំភារៈមួយចំនួន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងលក់អីវ៉ាន់ចាប់ហួយយីហោ( ហួរ លីណា)ដែលលួចបង្កប់ចែកចាយគ្រឿងញៀន ។
 
ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៣០ ភូមិ៥ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
 ក្រោយកើតហេតុជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាំងខាងលើ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ យកទៅសួរនាំនឹងឃុំខ្លួនបណ្ដោះអាសន្ននៅក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop