ស្រវឹងស្រាបើករថយន្ត​ល្បឿន​លឿន​ រេចង្កូតទៅបុកក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់ ១កង់

 ២៩ កក្កដា ២០១៧ - ១០:២៧  ១១
​ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​នៅវេលា ម៉ោង ៩និង៣០នាទី​យប់ ថ្ងៃទី២៨
ខែកក្កដា​ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្បែរ​សាលា​វ៉ាន់ដា ស្ថិតក្នុង​សង្កាត់ ទួល​ស្វាយ
ព្រៃ១ ខណ្ឌចំការមន ។
មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8060 
បើកបរ​និង​រួម​ដំណើរ​មាន​គ្នា​ចំនួន៤នាក់​ប្រុស៣នាក់​និង​ស្រី​ម្នា​ក់ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ
​ម៉ៅ សេទុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត
​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់ ១កង់ ចំណែក​រថយន្ត រេ​ចង្កូត​ឡើង​ច​ញ្ចើ​ម​ផ្លូ
វ​រង​ការខូចខាត​ផ្នែ​ង​មុខ​ខាងស្ដាំ​បែក​កង់​មុខ​និង​ដាច់​កាឡេ​ទៅមុខ​លែងរួច ភ្លាមៗអ្នកបើកបរ​និង
​អ្នករួមដំណើរ​បាន​ចុះ​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ ៕
IMG_0395IMG_0396IMG_0397

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop