ដៃម្ខាងកាន់ទូរសព្ទនិយាយ ដៃម្ខាងកាន់ចង្កូត ធ្លាក់ជង្ហុកសន្លប់ឈឹង!!!


២៨ កក្កដា ២០១៧ - ២២:១២  
Collage_Fotor_3
ស្វាយរៀង ៖ យុវតីម្នាក់បើកម៉ូតូដៃ ម្ខាងលឿន ដូចហោះរីឯដៃម្ខាងទៀត រវល់កាន់ទូរស័ព្ទនិយាយ 
មានអីធ្លាក់ ជង្ហុក ដួលបោកក្បាលសន្លប់ស្តូកស្តឹង ត្រូវប្រជាពលរដ្ឋដឹកទៅពេទ្យ កាលពីវេលាម៉ោង
១៖៣៥នាទី ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយ
តឿ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវតីម្នាក់ជិះម៉ូតូគ្រឿងម៉ាក ហុងដា
 សេ១២៥ ឆ្នាំ២០១៦ ពណ៌ ពាក់ស្លាក ភ្នំពេញ 1FL 0859 ធ្វើដំណើរពីទិសខាងលិចទៅកើត យ៉ាងលឿន
ដូចយន្តហោះ និងបើកម៉ូតូតែដៃម្តាងប៉ុណ្ណោះដៃម្ខាងទៀត ជាប់រវល់និយាយទូរស័ព្ទលុះមកដល់ចំនុច
កើតហេតុខាងលើ ក៏ធ្លាក់ជង្ហុកបណ្តាលឲ្យដួលបោកអូសជាង១០ម៉ែត្រ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយពីភ្លាមឃើញយុវតីរងគ្រោះប្រកាច់សន្លប់ស្តូកស្តឹង ត្រូវ
បានប្រជា ពលរដ្ឋ និងសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះ ប៉ុន្តែដោយរថយន្តមានការយឺតយ៉ាវ ក៏ត្រូវ
បានសាច់ញាតិ ដឹកតាមម៉ូតូយក ទៅមន្ទីរពេទ្យតែម្តងទៅ។

បើតាមសាច់ញាតិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ សំ រល័ក្ខ អាយុ ១៦ ឆ្នាំ 
មានទីលំ នៅភូមិ សំបួរ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។ ចំណែកម៉ូតូយុវតី ត្រូវបានសមត្ថ
កិច្ច ប្រគល់អោយ សាច់ញាតិយកទៅផ្ទះវិញ ព្រោះពុំមានប៉ះពាល់ ឬខូចខាតដល់អ្នកដទៃនោះទេ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop