បើកររថយន្តបុកក្បាលរបាំងផ្លូវរងការការខូចខាតយ៉ាងដំណំ

២៥ កក្កដា ២០១៧ - ១៣:២៧ ១៩
ភ្នំពេញ៖ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ប្រមាណ​ជា០១:២០នាទីរំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវបំបែក​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ៦៣(ត្រសក់ផ្អែម) ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ នៅក្បាល​ព្រួញ​កណ្ដាល​ទ្រូងផ្លូវ​ចំនួន១ ត្រូវ​រងគ្រោះ​ដោយសារ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ឡិច​ស៊ី​ស RX330 បើកបរ​ដោយ​បុរស​ម្នាក់ បាន​ស្ទុះ​ទៅ​ព្រលះ​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​នោះ​ធ្វើដំណើរ​ពី​កើតមក​លិច​តាម បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ទំនង​អ្នកបើកបរ​ងងុយ​មួយភាំង ហើយ​ម្យ៉ាង​ឃើញ​ដូច​ស្រវឹង​ផង​នោះ ក៏​ស្ទុះ​ទៅបុក​ក្បាល​នាគ​ធ្វើ​អំពី​ថ្ម លាន់​ប្រាវ​ដូច​រន្ទះ​តែម្ដង។ ប្រភព​ដដែល​បន្តថា បន្ទាប់មក​គេ​ឃើញ​មនុស្ស​ប្រុស២នាក់ ចុះ​ពីលើ​រថយន្ត ហើយ​ដើរទៅ​ឡើង​រថយន្ត​ផ្សេង ជិះ​ចេញទៅ​បាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ។ សមត្ថកិច្ច​ក៏បាន​ចុះទៅ​ដល់​បាន​ប្រាប់ថា រថយន្ត​បង្កហេតុ​ម៉ាក ឡិច​ស៊ី​ស (Lexus RX330) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7752។ រថយន្ត​នេះ ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​វាស់វែង​រួចរាល់៕




ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop