ចាប់ខ្លួនបុរសដែលជក់គ្រឿងញៀនបង្ហោះតាមហ្វេសប៊ុក

បាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរ បាលខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុក ផែនព្រហ្មទណ្ឌ នឹង លោកវរៈសេនីយ៍ឯក កុយ ហៀង ស្នងការរង ទទួលបន្ទុក ផែនប្រឆាំងបទល្មេីសនិងមានការសម្របសម្រួលពី លោក នួន សាន ព្រះ​រាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យករណីជួញដូរថ្នាំញៀនបានជាបន្តបន្ទាប់។

ជាលទ្ធផលជាកស្តែងនៅវេលាម៉ោង ១១-០៥នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះកម្លាំង ក្រុមអន្តរាគមន៍ប្រឆាំងបទល្មេីសដឹកនាំដោយលោក វីរះសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននិងលោកអនុសេនីយ៍ឯក ឈឿង គឹមសុង មេក្រុមបង្ការ បង្ក្រាបបានចុះប្រត្តិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ចំនួន៧កញ្ចប់ទម្ងន់២២,២៦ក្រាម។
2017-07-24_cammov08.38.51
សមត្ថកិច្ចបានប្រាប់ថា៖ក្នុងកិច្ចប្រត្តិបត្តិការខាងលើនេះសមត្តកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ពិតប្រាកដ ហៅ តឿ ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅ ក្នុងក្រុមទី១៨ ភូមិចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង។
ដកហូតបានវត្ថុតាងរួមមាន៖
- ថ្នាំញៀនប្រភេទមេតំហ្វេតា មីន( ICE )ម៉ាទឹកកក ចំនួន ៧ កញ្ចប់ទម្ងន់ ២២,២៦ ក្រាម
- កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ចំនួន០១ ,
-កាត ATM Wing ចំនួន ០៣
- ទូរស័ព្ទដៃចំនួន ០៤ គ្រឿង
- ដបកែច្នៃសម្រាប់ជក់ថ្នាំញៀន ចំនួន២
-ដែកកេះចំនួន ០៣
-កេះដែកចំនួន ០១
- នាឡិកាដៃម៉ាក Long Bo ខ្សែស្បែកពណ័ក្រហមចំនួន ១
- ថង់សម្រាប់ច្រកថ្នាំញៀនលក់ មួយចំនួនទៀត។
បច្ចុប្បន្ន៖ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំកសាង សំណំុរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
2017-07-24_cammov08.38.54 2017-07-24_cammov08.39.02 2017-07-24_cammov08.39.06

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ

Post a Comment

Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop