ភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី២៣ ខែកក្កដា
ឆ្នាំ២០១៧ ក្មេងប្រុសអាយុជាង១៤ឆ្នាំម្នាក់ ដែលប្រើហ្វេសប៊ុក
ជំរិតទារប្រាក់ពី លោកឧត្ដមសេនីយ៍ទោ ណាំ ភិរុណ អង្គរក្សផ្ទាល់
របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅឃុំខ្លួន
ក្នុងពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ខណៈដែលមេធាវីការពារ
ក្តីសន្យាថា នឹងព្យាយាមឲ្យអស់ពីលទ្ធភាព
ជួយក្មេងប្រុសបាននៅក្រៅឃុំវិញ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះ ថា ក្មេងប្រុសរូបនេះ
ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង
អមសាលាដំបូងរាជធានីភ្នំពេញ ចោទ ប្រកាន់ ពីបទ “កំហែងយក” តាមមាត្រា៣៦៣
និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ហើយលោក សាយ សារុន ជាចៅក្រមស៊ើបសួរ
បានសម្រេចឃុំខ្លួនក្មេងប្រុសរូបនេះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
លោកមេធាវីអះអាងថា “លោកនឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យក្មេងប្រុសរូបនេះ បាននៅក្រៅឃុំបណ្តោះ អាសន្ន ដោយសារក្មេងនេះអាយុជាង១៤ឆ្នាំប៉ុណ្ណោះ ហើយសង្ឃឹមថាទាំងដើមបណ្ដឹងនិងតុលាការ ពិតជាមាន ចិត្តសណ្តោសប្រណី ” ។
មុនពេលតុលាការសម្រេចឃុំខ្លួននេះ អាណាព្យាបាលរបស់កុមារា សៀក ជីមី គឺលោក កែ ចាន់សុខ អាយុ៤១ឆ្នាំ ត្រូវជាឪពុក អ្នកស្រី សួន សុផា ត្រូវជាម្តាយ បានតក់ស្លុតជាខ្លាំង ចំពោះហេតុការណ៍នេះ ហើយបានប្រញាប់ ប្រញាល់ ចេញមុខសុំការអភ័យទោស និងក្តីមេត្តាធម៌ ដោយសណ្តោសប្រណី ពីលោកឧត្តមសេនីយ៍ ណាំ ភិរុណ តាមរយៈការសសេរលិខិតសុំអភ័យទោស ត្រាប្រណី ដោយក្តីករុណា ។
សូមបញ្ជាក់ថា លោក ណាំ ភិរុណ ជាអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែលគេតែងបានឃើញ រូបលោក និងក្រុមអង្គរក្ស តែងតែបានដើរការពារជាប់ជានិច្ច រាល់ពេលនាយករដ្ឋមន្ត្រី នៃកម្ពុជាអញ្ជើញចូលរួម កម្មវិធីផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ត្រូវបានជនអនាមិកប្រើហ្វេសប៊ុក ជំរិតទារប្រាក់ចំនួន១ម៉ឺនដុល្លារ អាមេរិក ព្រមទាំងគំរាមបញ្ឈប់ការងារ និងចាប់កូនស្រីរបស់លោកថែមទៀតផង ។
លោក ណាំ ភិរុណ ជាឧត្តមសេនីយ៍ទោ បានបង្ហោះនៅលើទំព័រ ហ្វេសប៊ុករបស់លោកផ្ទាល់ អោយដឹងនៅម៉ោង ៣រសៀលថ្ងៃទី១៣ កក្កដា ២០១៧ នេះថា ជនដែលផ្ញើសារគំរាមជំរិតទារប្រាក់ និងគំរាមពីសុវត្ថិភាព របស់ ក្រុមគ្រួសាររបស់លោកនេះ ប្រើគណនីហ្វេសប៊ុកមួយឈ្មោះ«ស៊ីន សារ៉េត» គណនីមួយទៀត «SOK KHON» និងគណនីហ្វេសប៊ុក «កម្ពុជាកម្ពុជា»។ លោក ណាំ ភិរុណ បានរៀបរាប់បន្តថា ជនដែលយកគណនី ខាងលើទាំងនេះ មកជំរិតទារប្រាក់ពីរូបលោកម្តង ៥,០០០ដុល្លារ និងម្តងទៀត ១ម៉ឺនដុល្លារ ។
ជនដែលជំរិតទារប្រាក់បានគំរាមថា ប្រសិនបើលោក ណាំ ភិរុណ មិនប្រគល់ប្រាក់ឲ្យគេទេ គេនឹងរកវិធី ដើម្បីបំបែកបំបាក់ និងញុះញង់មិនឲ្យមានការទុកចិត្តគ្នា នៅក្នុងកងអង្គរក្ស ហើយថែមទាំងគំរាម យកឈ្មោះ ថ្នាក់ដឹកនាំកំពូលមួយ ទៅបញ្ឈប់ការងាររបស់លោកថែមទៀតផង ។ មិនត្រឹមតែគំរាមជំរិតទារប្រាក់ប៉ុណ្ណោះទេ ជនអនាមិក ថែមទាំងបានគំរាមធ្វើបាបកូនស្រី និងក្រុមគ្រួសាររបស់លោកថែមទៀតផង ៕
បែកធ្លាយព័ត៌មានអ្នកដែលជំរិតទាប្រាក់១០០០០ដុល្លារពី លោក ណាំ ភិរុណ អង្គរក្សផ្ទាល់របស់សម្តេចតេជោគឺជាក្មេងប្រុសអាយុ១៤ឆ្នាំ ឪពុកម្តាយចេញមុខសុំទោសជាសាធារណៈ

Post a Comment