ចោរថ្លើមធំ! ហ៊ានចូលលួចសំភារៈក្នុងផ្ទះប៉េអឹមស្រុក

២៦ កក្កដា ២០១៧ - ០៧:៤២ 
បាត់ដំបង៖ ផ្ទះជួលមួយកន្លែងដែលជាកម្មសិទ្ធិ របស់មេបញ្ជាការកងរាជអាវុធ
ហត្ថស្រុកម្នាក់ ត្រូវបានចោរចូលធ្វើ សកម្មភាពលួចសម្ភារៈដែលមានតម្លៃរាប់ពាន់ ដុល្លារ បានដោយសុវត្ថិភាពទោះមានរបងការពារយ៉ាងរឹងមាំ និងមានបំពាក់ កាមេរ៉ាសុវត្ថិភាពចំនួនពីរគ្រឿងថែមទៀតក៏ដោយ ។

បើយោងតាមអគ្គស្នងការនគរបាលជាតិ ហេតុការណ៍នេះគឺបានកើតឡើងនៅ វេលាប្រមាណជាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខ១០ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមអគ្គស្នងការនគរបាលជាតិបាន ឲ្យដឹងទៀតថា ករណីចោរកម្មនេះ គឺជនសង្ស័យមិនស្គាល់សាវតា បានធ្វើសម្មភាពលួចយកទូរស័ព្ទ តាមបង្អួចរបស់ស្ត្រីរងគ្រោះឈ្មោះ អែល ចាន់នី អាយុ២៨ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនមួយកន្លែង ដែលបានមកស្នាក់នៅក្នុងផ្ទះជួលរបស់មន្ត្រីកងរាជអាវុធហត្ថម្នាក់បន្ទាប់មក បានគេចខ្លួនបាត់ស្រមោលទាំងយប់ ។ ទូរស័ព្ទចំនួន២គ្រឿងនោះ គឺមានភិនភាគដូចខាងក្រោម៖ ទូរស័ព្ទម៉ាក I-Phone 7Plus ពណ៌ខ្មៅរលោង តម្លៃ១២០០ ដុល្លារ, ទូរស័ព្ទម៉ាក SAMSUNG S 7-8 (Seven Eight) ពណ៌ផ្កាឈូក ទឹកមាស តម្លៃ៦៦៥ដុល្លារ ។
បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងធ្វើការអង្កេតស្រាវជ្រាវ ដើម្បីតាមរកមុខសញ្ញា ។ ដោយឡែកចំពោះកម្លាំងនគរបាល នៅពេលដែលទៅសុំត្រួតពិនិត្យលើកាមេរ៉ាសុវត្ថិភាព ត្រូវបានម្ចាស់ផ្ទះនិយាយថា ចោរវាយខូចអស់ ហើយមើលមិនឃើញទេ ៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop