ផ្ទុះកំប៉ុងហ្គាសបង្កអគ្គីភ័យឆេះតូបលក់ឥវ៉ាន់ អស់ចំនួន២ នៅខាងត្បូងភ្នំបាខែង

២៦ កក្កដា ២០១៧ - ០៧:៤៤ 
សៀមរាប៖ តូបអាជីវករចំនួន២ ត្រូវបានអគ្គិភ័យឆាបឆេះ នៅម៉ោង ប្រមាណ៦៖៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីធ្វេសប្រហែសធ្វើឲ្យផ្ទុះកំប៉ុងហ្គាស។

តាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៧ វេលាម៉ោង៦:៣០នាទី មានករណីអគ្គីភ័យឆេះតូបលក់ឥវ៉ាន់ក្នុងផ្សារ(ដើមយាងធំ) ស្ថិតនៅខាងត្បូងភ្នំបាខែង ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បណ្តាលឲ្យឆេះខូចខាតអស់ចំនួន២តូបដែល មានទំហំ(៣x៤ម)។
 អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ទៀតថា ម្ចាស់ឈ្មោះឡូយ ចាន់ឌិន ភេទស្រី អាយុ៤១ឆ្នាំ មូលហេតុដែលបង្កឲ្យកើតមានអគ្គីភ័យនេះបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាស នៅពេលចៀនត្រី ទន្ទឹមនេះដែលសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គីភ័យ បានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីជួយអន្តរាគមន៏ចំនួន ៤រថយន្ត ទើប សង្គ្រោះ និងគ្រប់គ្រងសភាព ការណ៍បាន១០០% ក្នុងហេតុការណ៍នេះបណ្ដាលខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន តែមិនបណ្តាឲ្យគ្រោះថ្នាក់ ដល់មនុស្សឡើយ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop