បុរស២នាក់​ជា​មិត្ត​ភ័​ក្រ្ត ផឹកស៊ី​ជាមួយគ្នា ពេលស្រវឹងនិយាយ​លេង​លេប​ខាយ​ជាមួយ​គូរ​ដណ្តឹងមិត្តភ័​ក្រ្ត កើតរឿងប្រច័ណ្ឌ​បង្ករជា​ជម្លោះ​កាប់​ចាក់​គ្នា រងរបួស​ធ្ងន់​​ដេកពេទ្យ​ទាំងសងខាង

២៦ កក្កដា ២០១៧ - ០៧:៤៨ ៣០
ភ្នំពេញ៖ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំងយប់ នា​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ​ផ្ទះជួល​ជាន់​ទី៣ ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។
 បុរស២នាក់​ដែល​គេ​ស្គាល់​ថា ជា​មិត្ត​ភ័​ក្រ បាន​ផឹកស៊ី​ជាមួយគ្នា ស្រាប់តែ​ម្ខាង​បាន​និយាយ​លេង​លេប​ខាយ​ជាមួយ​គូរ​ដណ្តឹងរបស់ខ្លួន ក៏​កើត​ចិត្ត​ប្រច័ណ្ឌ​បង្កើត ជា​ជម្លោះ​កាប់​ចាក់​គ្នា​ទៅវិញទៅមក បណ្តាលឱ្យ​រងរបួស​ធ្ងន់​ដេកពេទ្យ​ទាំងសងខាង។
 បុរស​ដែល​ប្រច័ណ្ឌ​មិត្ត​ភ័​ក្ក្រ​រូបនោះ​មានឈ្មោះ ចាន់ ស៊ី អាយុ២៥ឆ្នាំ ជា​ជាងផ្សារដែក ស្នាក់នៅ បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​នៅ​ភូមិ​ក្រូច ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ត្បូងឃ្មុំ។ ចំណែក​ជនរងគ្រោះ ម្នាក់ទៀត​ឈ្មោះ កិ ហុង អាយុ៣២ឆ្នាំ មុខរបរ​បើកឡាន ស្នាក់នៅ​សង្កាត់​កំបូល មាន​ស្រុកកំណើត​នៅ​ភូមិ​ជៀ​ច ឃុំ​មេ​ម៉​ង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។
 នៅ​មុនពេល​កើតហេតុ បុរស​ទាំងពីរ​នាក់​បាន​ផឹង​ស៊ី​ជាមួយគ្នា​បាន​ពីថ្ងៃ​មកហើយ​ខណៈដែល​បុរស ឈ្មោះ កិ ហុង បាន​និយាយ​លេង​ទៅកាន់​នារី​ដែល​ត្រូវជា​គូរ​ដណ្តឹង​របស់​បុរស​ឈ្មោះ ចាន់ ស៊ី ដោយ​ប្រើពាក្យ​និយាយ​លេង និង​លេប​ខាយ ពាក្យសម្តី​ផង​នោះ ក៏​កើត​ចិត្ត​ប្រច័ណ្ឌ​ផ្ទុះ​ហិង្សារ​កើតឡើង រវាង​អ្នក​ទាំងពី​បាន​ទាញ​កាំបិតប៉័ងតោ កាប់​ទៅលើ​គ្នា​ទៅវិញ ទៅមក​លទ្ធផល​ដេកពេទ្យ​ទាំងសងខាង។


បច្ចុប្បន្ន​សមត្ថកិច្ច​មូល​ដ្ឋា​ន កំពុងធ្វើការ​សួរនាំ​ជនរងគ្រោះ​ទាំង២នាក់ និង​ស៊ើបអង្កេត​រក​យុត្តិធម៌​ថា​តើ​អ្នកណា​ខុស ឬ​អ្នក​ត្រូវ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop