ឪពុកចុងអប្រិយ៍ ប្រលយ័ព្រហ្មចារីយ៍​​កូនស្រីតូចៗ ២នាក់(ដោយប្រើ​ម្រាមដៃ​លូក​ប្រដាប់ភេទ) ​ត្រូវបងថ្លៃ​​ប្តឹងសមត្ថកិច្ចចាប់ខ្លួន

២៦ កក្កដា ២០១៧ - ០៧:៥១ 
ភ្នំពេញ៖ ករណីនេះត្រូវបានសមត្ថកិច្ចធ្វើការច​ឃាត់ខ្លួន​បាន​កាលពី ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង៨ និង ០០នាទី​ត្រង់ចំណុច​រោង​កម្មករ​សំណង់ បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​សខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្មេងស្រី​រងគ្រោះ២នាក់៖
ទី១-ឈ្មោះ ម ត ស ខ ភេទ​ស្រី អាយុ០៦ឆ្នាំ
ទី២-ឈ្មោះ ម ត ស ណ ច ភេទ​ស្រី​អាយុ០៤ឆ្នាំ​នៅក្នុង​បន្ទុកគ្រួសា ទាំងពីរ​នាក់ ស្នាក់នៅ​រោង​កម្មករ​បូរី​ពី​ភព​ថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជាមួយគ្នា ។ ដោយឡែក​ជនសង្ស័យ​ត្រូវជា ឪពុកចុង​មានឈ្មោះ ប៉ុន រុំ ភេទ​ប្រុស អាយុ ៥១ឆ្នាំ មុខរបរ កម្មករសំណង ស្នាក់នៅ​រោង​កម្មករ សំណង់​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​ចង្អុល​ម្រាមដៃ​ខាងស្តាំ​លូក​ចូល​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ ត្រូវជា​កូនចុង២នាក់​បណ្តាលអោយ​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​ការឈឺ​ចាប់ ស្រាប់តែ​ពេលនោះ​ឈ្មោះ​ជា សុខលី អាយុ៣១ឆ្នាំ (ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​និង​ជា​ម្តាយបង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់) បានឃើញ​ក៏​ជេរ និង ស្តីបន្ទោស​អោយ​ជនសង្ស័យ​ថា”បើ​ឯង​មិន​ស្រឡាញ់​ខ្ញុំ កុំ​ធ្វើបាប​កូន​របស់ខ្ញុំ​រួច​ក៏មាន​ការឈ្លោះប្រកែក​គ្នា ” ។
លុះដល់​វេលា​ម៉ោង២០និង០០នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ ជា​សំអាន អាយុ៣២ឆ្នាំ(ត្រូវជា​អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់) មក​យក​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​ទៅលេង​ផ្ទះ​របស់គាត់ ពេលទៅដល់​ផ្ទះ​ឈ្មោះ ជា សំអាត ក៏បាន​យក​ក្មេងស្រី​រងគ្រោះ​ទាំង២នាក់​ទៅ​ងូតទឹក​អោយ​ហើយ​មានការ​សង្ស័យ​ក៏​សួរ​ទៅ​ក្មេងស្រី​រងគ្រោះ​ទាំង២នាក់​ថា មាន​នរណា​លេង​ប្រដាប់ភេទ​របស់​ឯង​ទេ ? រួច​ក្មេងស្រី​រងគ្រោះ​ទាំង២នាក់ ក៏បាន​ឆ្លើយ​ប្រាប់​ឈ្មោះ ជា សំអាន អោយដឹងថា នៅពេល​ប៉ា​រុំ​ផឹកស្រា​ស្រវឹង​បាន​យក​ម្រាមដៃ​លូក​លេង​ក្នុង​ប្រដាប់ភេទ ពួកគេ​ទាំងពីរ​នាក់​រាល់​លើក ហើយ​នៅ​ព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង០៨ និង ០០នាទី ប៉ា​រុំ(ជនសង្ស័យ)ក៏បាន​យក​ម្រាមដៃ​លូក​ចូលក្នុង​ប្រដាប់ភេទ​របស់​ពួកគេ​ទាំង២នាក់​ដែល​បណ្តាលអោយ​មានការ​ឈឺចាប់ រហូតដល់​ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅពិនិត្យ​កោសល្យ​វិ​ច្ច័​យ​នៅ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ រួចមក​ដាក់ពាក្យ​បណ្តឹង​ឈ្មោះ​ជន សង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ៕




ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop