ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង
បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទប៉ុនប៉ងលួច
កើតហេតុនៅចំណុចមុខផ្ទះលេខ៣៧៨ ផ្លូវលេខ២៤៥ ក្រុមទី២៩ ភូមិ១១
សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហ៊ុង ហៅ ហ៊ុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរពុំពិតប្រាកដ មានទីលំនៅពុំពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ជាង ចន្ទ្រា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊នស្តង់ដា ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន កាបូបស្ពាយមួយ ដែលនៅក្នុងកាបូប មានដែកចុងស្រួចមុខបីចំនួន១ ដង្កាប់កាត់ខ្សែភ្លើង១ ដែកឆាប២ ទូណឺវ៉ីស១ កូនកាំបិតចុងស្រួច១ និងតេលេរថយន្ត។
នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ជាង ចន្ទ្រា បានជិះម៉ូតូម៉ាក ហុងដឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ចាម 1E-3028 មកឈប់នៅចំណុចកើតហេតុ ដោយបានចាក់សោ.កយ៉ាងត្រឹមត្រូវ។ ពេលនោះ ជនសង្ស័យបានដើរមកដល់ចាប់ទាញក្បាំងម៉ូតូជនរងគ្រោះ ប៉ុន្តែដោយជនរងគ្រោះឃើញទាន់ ក៏បានស្រែកចោរៗ ជនសង្ស័យបានរត់គេចខ្លួន ទើបត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដែលកំពុងល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ជនសង្ស័យបានជាក់ស្តែងតែម្តង ៕

Post a Comment