រថយន្តម៉ាក ហាយឡេនឌឺ បុកម៉ូតូ បណ្ដាលឲ្យរងរបួស៤នាក់ ធ្ងន់ម្នាក់លើផ្លូវលេខ៥៤

២៥ កក្កដា ២០១៧ - ១០:៣៨ ២១
ខេត្តពោធិសាត់ ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៥៤ ស្ថិតនៅភូមិទី ៤ ឃុំ កំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងដោយរថយន្តបុកម៉ូតូពីក្រោយបណ្តាលអោយរង
របួសមនុស្សចំនួន០៤នាក់ (របួសធ្ងន់ម្នាក់)
ខូចម៉ូតូ០១គ្រឿងនិងកង់មួយគ្រឿងរីឯរថយន្តបង្កហេតុខូូចខាតបន្តិចបន្តួចហើយអ្នកបើកបរបានរត់គេ
ចខ្លួនបាត់ចំណែកជនរងគ្រោះ
ប្រភពពត៌មានបានអោយដឹងថារថយន្តបង្កហេតុម៉ាក Toyota HIGHLANDER ពាក់ផ្លាកលេខ ភ្នំពេញ 2AE 1601 ពណ៍ទឹកមាស ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុបានបុកពីក្រោយម៉ូតូរបស់ជនរងគ្រោះម៉ាកHONDA ពាក់ផ្លាកលេខ ភ្នំពេញ 1AE 1280 ពណ៍ខ្មៅ រួចហើយក៏ជ្រុលទៅបុកកង់បន្ថែមមួយគ្រឿងផ្សេងទៀតដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នា។
 បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តម៉ូតូនិងកង់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល
ស្រុក្រគររង់ចាំដោះស្រាយគ្នានៅពេលក្រោយ។


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop