ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់
រវាងរថភ្លើងនិងរថយន្តភ្លើងបុកគ្នានេះ
បានកើតឡើងកាលពីវេលាម៉ោង១២និង៦នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥
ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចជិតរោងចក្រប្រេងកាត ស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ។
រថភ្លើង២ខ្សែ មួយខ្សែរថភ្លើងដឹកទូកុងតៃន័រមកពីកំពុងសោម៤៣ទូ និងខ្សែទៀតរថភ្លើងបូមប្រេងតេលា បានបុកគ្នា បណ្តាលឲ្យក្បាលរថភ្លើងបូមប្រេងក្រឡាប់ធ្លាក់ពីផ្លូវម្ខាង ចំណែកក្បាលរថភ្លើងដឹកទូកុងតៃន័រធ្លាក់មកខាងផ្ទះប្រជាពលរដ្ឋខូចខាតចំនួនពីរខ្នង។
គ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ២ម្ចាស់រងការខូចខាត គឺមួយម្នាស់ឈ្មោះ ឃៀម វណ្ណះភេទប្រុស អាយុ៤២ឆ្នាំ ខូចខាតបែកធុងស្តុកទឹកចំណុះ២៥០០លីត្រ និងផ្ទះមួយខ្នងទៀតម្ចាស់ ឈ្មោះ នាង ម៉ៃ ភេទប្រុសអាយុ៥៤ឆ្នាំ ខូចខាតផ្ទះបាយ។ បញ្ជាក់ ក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕

Post a Comment