បើករថយន្តល្បឿនលឿន ជ្រុលទៅបុកស្លាកគណៈបក្សសង្គ្រោះ​ជាតិ​ក្រឡាប់​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់នៅខណ្ឌ ព្រែក​ព្នៅ


២៧ កក្កដា ២០១៧ - ១០:២៥ 
ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង០៥ នាទី​ល្ងាច​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៥១ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ រស់ យ៉ែម ស្ថិត​ក្នុងភូមិ ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។
 គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​បណ្តាលមកពី​ការបើកបរ​លឿន​ហួស​ល្បឿន​កំណត់ និង​មិនមាន​ការប្រុងប្រយ័ត្ន​ទើប​បង្កអោយមាន​គ្រោះថ្នាក់​បណ្តាលអោយមាន​អ្នកស្លាប់​និង​របួស​យ៉ាង​ដូច្នេះ តែ​ក៏​មិន​បណ្តាលអោយ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ថែមទៀត​នោះ លោក​ស៊ិន សុវណ្ណ បញ្ជាក់ទៀតថា ក្នុងករណីនេះ​បណ្តាលអោយ មនុស្ស​ស្លាប់០១នាក់​ជា​អ្នករួមដំណើរ​ជាមួយ របួសស្រាល១ នាក់​ជា​អ្នកបើកបរ​ហើយ​និង​មាន ខូចខាត​ស្លា​កគ​ណះ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន០១ ចំ​ណែ​កឯ រថយន្ត ខូចខាត​យ៉ាងដំណំ​ផងដែរ មូលហេតុ​បណ្តាលមកពីរ​រថយន្ត​បើកបរ​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ៕




ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop