២៧ កក្កដា ២០១៧ - ១០:២៨ ២២
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ១១នឹង១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧
តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវព្រះមុនីវង្ស
ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៍ស ដែលមានពាក់ស្លាកលេខ ភ្នំពេញ1FI-5509 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតមកលិច ហើយបានជិះម៉ូតូ បញ្ច្រាស់ផ្លូវ ក្នុងល្បឿនយ៉ាងលឿន ដោយមិនប្រុងប្រយ័ត្ន ក៏ជិះទៅបុក រថយន្តកូរ៉េមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-6375 ដឹកទឹកផ្លែឈើខាងលើ ចំពីមុខ ពេញទំហឹង បណ្ដាលអោយបុរសដែលជិះម៉ូតូឡែនខាងលើ រងរបួសធ្ងន់ ដេកសន្លប់នៅនិងកន្លែង ភ្លាមៗនោះក៏ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យភ្លាមៗផងដែរ ៕

Post a Comment