ឃាត់ខ្លួនស្រ្តីជនបរទេស​ម្នាក់ ករណី​លួច (បន្លំ​យកលុយ​ចំនួន៥០០ដុល្លារ)


២៧ កក្កដា ២០១៧ - ១០:៣០ ១៨
ភ្នំពេញៈ នៅ​ថ្ងៃទី២៦ខែ០៧ ឆ្នាំ២០១៧ វេលា​ម៉ោង១៧និង៣០នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ឃាត់ខ្លួន​ជនសង្ស័យ០១នាក់​ឈ្មោះ អាល់​យូ​សេ​ហ្វ ហា​ស្នា ភេទ ស្រី អាយុ ៦១ ឆ្នាំ ជនជាតិ ស៊ី​រី មុខរបរ អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 002 -12-L 066803 ស្នាក់នៅ​សណ្ឋាគារ​មិន​ចាំ​យីហោ ម្តុំ​មាត់ទន្លេ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ ពីបទ​លួច (បន្លំ​យកលុយ​ចំនួន ៥០០ដុល្លារ) កាលពី​ថ្ងៃទី ២៦-០៧-២០១៧ វេលា​ម៉ោង១៥ម៉៤០នាទី​នៅ​ចំណុច​ក្នុងផ្ទះ​គ្មាន​លេខ ផ្លូវ៦០ម៉ែត្រ ភូមិ ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ លីម ប៉ុក ភេទ ស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។

សមត្ថកិច្ច​ដកហូត​បា​ន​ប្រាក់​ចំនួន ៥០០ដុល្លារ (ជា​របស់​ជនរងគ្រោះ​ឈ្មោះ លីម ប៉ុក) និង លុយ​ដុល្លារ​ចំនួន ៩៣ ដុល្លារ , លុយ​ខ្មែរ ១០០០រៀល,លិខិតឆ្លងដែន០១ក្បាល , បារី​ម៉ា​កមេ​វាត​ចំនួន ០៣កញ្ចប់​និង១០ដើម (ជា​របស់​ជនសង្ស័យ​ឈ្មោះ​អាល់​យូ​សេ​ហ្វ ហា​ស្នា) ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop