ឃាត់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច សង្ស័យថា ប៉ង​ចាប់​ក្មេងស្រី

២៧ កក្កដា ២០១៧ - ១០:៣៥ 
ភ្នំពេញ: ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦និង៣០នាទី​ព្រលប់​ថ្ងៃទី២៦ខែកក្កដា​ឆ្នាំ២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥នៅ​ចំនុច​មុខ​សាលា​ប៊ែ​ល​ធី ក្នុងភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។
 ជនសង្ស័យ​មានឈ្មោះ​ចាំង ភេទ​ស្រី​អាយុ២៦ឆ្នាំ​មុខរបរ កោសខ្យល់ ស្នាក់​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​រស់ ស្រី​និ​ច ភេទ​ស្រី អាយុ១៤ឆ្នាំ​មុខរបរ សិស្ស ស្នាក់នៅ​ជាមួយ​ម្ដាយ​រីឯ​ឪពុក​មានឈ្មោះ អឹម រិទ្ធី ភេទ​ប្រុស​អាយុ៣៨ឆ្នាំ​មុខរបរ ជាងសំណង់ ម្ដាយ​មានឈ្មោះ​សួន ស្រី​ឡឹង ភេទ​ស្រី អាយុ៣៣ឆ្នាំ​មុខរបរ នៅផ្ទះ អ្នក​ទាំង៣ស្នាក់នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជាមួយគ្នា ។
 មុនពេល​កើតហេតុ​រូបគេ​មក​ទិញ​នំ​ហូប​នៅមុខ​សាលា​ប៊ែ​ល​ធី ខណៈដែល​កំពុង​ទិញ​នំ​នោះ​មាន​ជនសង្ស័យ​ម្នាក់​ដែលជា​ស្ត្រី ជនជាតិ​វៀតណាម​បានមក​លួងលោម​និង​សួរ​ឈ្មោះ អាយុ​ហើយ​បាន​ប្រាប់​អោយ​ខ្លួន​ទៅ​ជួយ​យក​ផ្លែឈើ​តែ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា មិន​ទៅ​ទេ​ខ្លាច​ប៉ា​មកពី​ធ្វើការ​វិញ​វាយ​ឆ្លើយ​ក្មេងស្រី​រងគ្រោះ​បាន​ដើរទៅ​ផ្ទះ​វិញ ពេលនោះ​ស្ត្រី​ដែលជា​ជនសង្ស័យ​បាន​ដើរ​ទៅតាម​ហើយ​ចាប់ទាញ​ដៃ​រូបគេ​ភ្លាមនោះ​មាន​ស្ត្រី​អ្នក​រើស​អេតចាយ​ម្នាក់​ឃើញ​ហើយ​និយាយថា ហេតុអ្វី​បានជា​មក​ចាប់​កូន​គេ​ចឹ​ង​ភ្លាមនោះ​ជនសង្ស័យ​បាន​ឆ្លើយថា​កុំ​ចេះ​ប្រ​យ​ត្ន័ រួច​ក៏បាន​ដើរ​ចេញទៅ​ស្រប់​ពេលដែល​ឪពុក​ក្មេងស្រី​រងគ្រោះ​មកដល់​អ្នកជិតខាង​ប្រាប់ថា មាន​គេច​ង់​ចាប់​កូន​ក៏​ផ្អើលឆោឡោ និង​តាម​រកឃើញ​ហើយ​បាន​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ នគរបាល​ទួល​សង្កែ យកមក​សាកសួរ បែ​ជាមាន​អ្នក​មក​អះអាងថា ជនសង្ស័យ​ជា​មនុស្ស​សរសៃរ​ប្រាសាទ​ទៅវិញ ធ្វើអោយ​ប្រជាពលរដ្ឋ ប្រហែល​ជាង១០០នាក់​ដែល​កំពុង​រង់ចាំ​ចង់ដឹង​រឿង រ៉ាវ​ករណី​ចាប់​ក្មេង​នៅ​ទីនោះ ផ្ទុះ​កំហឹង​នាំគ្នា​ស្រែក​ឆោឡោ​នៅមុខ​ប៉ុស្តិ៍ នគរបាល​ទួល​សង្កែ សុំអោយ​សមត្ថកិច្ច​ស្រាវជ្រាវ​អោយបាន​ច្បាស់ ព្រោះ​មួយរយៈ​នេះ​លិចលឺ​ពាក្យ​ច​ចាម​រ៉ា​ម​ថា មាន​ករណី​បាត់​ក្មេង​ច្រើនណាស់ បន្ទាប់មក​មាន​ប្រជាពលរដ្ឋ ប៉ុន្មាន​ជាជាង២០នាក់​រួមទាំង​ម្ចាស់​ផ្ទះជួល របស់​ស្ត្រី​ដែលជា​ជនសង្ស័យ ផង​នោះ​បានមក​អះអាងថា ជនសង្ស័យ​ពិតជា​មាន​ជំងឺ​សរសៃរ​ប្រាសាទ ហើយ បាននាំគ្នា​ផ្ដិតមេដៃ ធានា​ថែមទៀត តែ​ប្រជាពលរដ្ឋ​នៅតែ​មិន​ជឿ ។
 ក្រោយមក​ដោយ​យល់ឃើញថា​បងប្អូន​ប្រជា ពលរដ្ឋ និង​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​នៅ តែ​មិន​អស់ចិត្ត សមត្ថកិច្ច​បាន​សន្យាថា ឃុំខ្លួន ជនសង្ស័យ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ ដើម្បីអោយ​ដឹង​ការពិត ៕







ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop