ស្រ្ដីម្នាក់ស្រែកយំ ក្រោយបាត់កូនស្រីអាយុ៣ឆ្នាំ នាំឲ្យភ្ញាក់ផ្អើលពេញផ្សារក្រចេះ ពេលនេះសមត្ថកិច្ចរកឃើញវិញហើយ

២៧ កក្កដា ២០១៧ - ១២:៥៨  ៣២
ករណីស្រ្ដីម្នាក់បានស្រែទ្រហោយំ ក្រោយបាត់កូនស្រីរបស់ខ្លួន អាយុទើបតែ៣ឆ្នាំ បណ្ដាលឲ្យមានការ
ភ្ញាក់ផ្អើលពេញផ្សារក្រចេះ ទីរួមខេត្តក្រចេះ នាព្រឹកមិញនោះ ពេលនេះសមត្ថកិច្ចបានរកឃើញក្មេង
ស្រីនោះវិញហើយ បន្ទាប់ពីក្មេងស្រីនោះបានដើរចូលទៅក្នុងតូបលក់ខោអាវមួយក្នុងផ្សារ។
20287078_1911583269110708_3197919502050439174_o
ករណីខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំណុចផ្សារក្រចេះ
 ទីរួមខេត្តក្រចេះ បន្ទាប់ពីមានស្រ្ដីម្នាក់បានស្រែទ្រហោយំ ក្រោយបាត់កូនស្រីរបស់ខ្លួន អាយុទើប
តែ៣ឆ្នាំ ខណៈបានដើរ ចូលផ្សារ ហើយឲ្យកូនស្រីនៅចាំម៉ូតូនៅខាងក្រៅផ្សារតែម្នាក់ឯង។
20424055_1911583342444034_5295864856434085586_o
តាមប្រភព ព័ត៏មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា
ស្រ្ដីជាម្តាយខាងលើនេះ មានឈ្មោះ ស៊ីន សូនីតា អាយុ៤៨ឆ្នាំនិងកូនស្រីដែល បានបាត់ មានឈ្មោះ 
អ៊ិន ព្រហ្មដាលីស អាយុ៣ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។
20287178_1911583422444026_7869549053106910466_o
តាមការរៀបរាប់របស់ស្រ្ដីរូបនោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានឌុបកូនស្រីមកផ្សារដើម្បី
ទិញម្ហូប ហើយក៏ឲ្យកូនស្រីអង្គុយចាំ ម៉ូតូតែម្នាក់ឯង នៅឯខាងក្រៅផ្សារ បន្ទាប់គាត់ក៏បានចូល
ផ្សារបានតែមួយភ្លែត ក៏ស្រាប់តែចេញពីផ្សារវិញ មិនបានឃើញកូនស្រី ទើបបង្កឲ្យមានការភ្ញាក់ផ្អើល
ស្រែកទ្រហោយំ ផ្អើលពេញផ្សារតែម្ដង៕
20287117_1911583519110683_7310880967360458182_o20369501_1911583485777353_3308460859939704560_o

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop