បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកគូថ រថយន្តចតលើចិញ្ចើមផ្លូវពីក្រោយ បណ្តាលអោយបោកក្បាលស្លាប់

៣០ កក្កដា ២០១៧ - ១៣:២៦  ២០
កំពត៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈបើកបរម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុ
កគូថរថយន្ត ដែលខូចចតនៅចិញ្ចើមថ្នល់ លើកំណាត់ផ្លូវជាតិលេខ៣ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើ
ងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ចំណុចទល់មុខសូរ៉ាវវិហារឥស្លាម
 ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
នគរបាលចរាចរស្រុកទឹកឈូ បានឲ្យដឹងថា: ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ នឹម ជុន ភេទប្រុស 
អាយុ៥៦ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត បើកម៉ូតូម៉ាក សង់សេ១០០
កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពត 1C-6560 ម៉ូតូខូចខាតធ្ងន់ ។ រីឯរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ
 ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0080 ។
នគរបាលដដែល បន្តថា រថយន្តបង្កខាងលើ ដឹកស៊ីម៉ង់ពេញលើរថយន្ត ហើយបានខូចចតនៅខាង
ផ្លូវ ក្នុងចំណុចកើតហេតុខាងលើ ដោយគ្មានអ្នកបើកបរ ឬមនុស្សណាម្នាក់នៅលើ ឬក្បែររថយន្តឡើ
យ រថយន្តចតដោយគ្មានដាក់ សញ្ញាសំគាល់អ្វីទាំងអស់ ក្នុងទិសដៅពីលិចទៅកើត លុះម៉ូតូជនរងគ្រោះ
 បើកក្នុងល្បឿនលឿនផង ក្នុងទិសដៅស្របគ្នា ក៏ជ្រុលទៅបុកគូថរថយន្តបង្កខាងលើ បណ្តាលឲ្យស្លាប់
ភ្លាមៗនៅនឹងកន្លែង កើតហេតុតែម្តងទៅ ។
ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចជំនាញ ចុះវាស់វែងធ្វើកោសល្យវិច្ឆ័យ ហើយក៏បានទំនាក់ទំនង ឲ្យ
ក្រុមគ្រួសារជនរងគ្រោះ មកទទួលសព នាំយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែក រថយ
ន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាននាំមករក្សាទុក នៅប៉ុស្តិ៍នគរបាលមូលដ្ឋាន រង់ចាំដោះស្រាយគ្នា 
នាពេលក្រោយ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop