ជាងធ្វើតុ ទូ ដោតឌុយភ្លើងមិនប្រយ័ត្ន ឆ្លងឆក់ស្លាប់ភ្លាមៗ នៅស្រុកទឹកឈូ


៣០ កក្កដា ២០១៧ - ១៣:២៨  
កំពត៖ កាលពីវេលាម៉ោង ៤ និង៤០នាទី រសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៧ ចំណុចរោងធ្វើតុ ទូ នៅ
ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។បុរសម្នាក់ ដោតឌុយ
ម៉ូទ័រកាត់ឈើ មិនប្រយ័ត្ន ឆ្លងចរន្តភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សេង ចិន្ត្រា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិ
 ឃុំ កើតហេតុខាងលើ ។ នគរបាលរូបនេះ ឲ្យដឹងទៀតថា មូលហេតុ ដែលជនរងគ្រោះស្លាប់ គឺជនរង
គ្រោះ បានដោតឌុយម៉ូទ័រ ដើម្បីកាត់ឈើធ្វើតុនិងទូរ តែដោយសារឆ្លងចរន្តភ្លើង ក៏បណ្តាលឲ្យជួបគ្រោះ
ថ្នាក់ កើតឡើងជាយថាហេតុ យ៉ាងដូច្នេះតែម្តងទៅ ។

ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ចុះធ្វើកោសល្យវិច្ច័យ បង្ហាញថា ជនរងគ្រោះពិ
តជា បានឆក់ខ្សែភ្លើងដោយខ្លួនឯង ពិតប្រាកដមែន មិនមែនកើតឡើង ដោយករណីអ្វីផ្សេងទៀត
ឡើយ រួចហើយក៏បានប្រគល់សព ឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រណី៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop