២៧ កក្កដា ២០១៧ - ២០:៣៣
ភ្នំពេញ៖ នាយរងប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់ជ្រោយចង្វារម្នាក់ លោក សាយ សឿង ទទួលផែនសន្ដិ
សុខ ដែលបានរអិលជើងធ្លាក់ចូលក្នុងទឹកទន្លេបាត់ខ្លួន ដោយមិនដឹងថា ស្លាប់ ឬរស់នៅខាងក្រោម
ស្ពានជ្រោយចង្វារចាស់ ត្រើយខាងកើត ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាល
ពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ «ពោលកាលពីម្សិលមិញនោះ» ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ
សាកសពអណ្ដែតទឹកស្លាប់បាត់បង់ជីវិតទៅហើយ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅត្រង់
ចំណុចមាត់ច្រាំងទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានសមត្ថកិច្ចសហការត្រួតពិនិត្យ និងប្រគល់សាសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃ
ណីផងដែរ។
សូមបញ្ជាក់ថា តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ ដែលទទួលបានពីនាយប៉ុស្ដិ៍ជ្រោយចង្វារ លោក ចាន់ ប៊ុនធឿន បានបញ្ជាក់ថា ក្រោយធ្លាក់ចុះទៅក្នុងទន្លេជនរងគ្រោះមិនទាន់ងើបវិញនោះទេ ហើយក៏មិ
នដឹងថាស្លាប់ ឬរស់នោះដែរ ប៉ុន្ដែស្ថានភាពទឹកទន្លេហាក់កំពុងហូរខ្លាំងណាស់ ដោយលោកបានចាត់
ឲ្យក្រុមការងារកំពុងរុករក នាយរងប៉ុស្ដិ៍រូបនោះផងដែរ ដោយនៅមុនពេលកើតហេតុបុរសជានាយរង
ប៉ុស្ដិ៍នេះ បានផឹកស៊ីជាមួយមិត្តភ័ក្រនៅក្រោមស្ពាន ក្រោយមកក៏ងើបដើរក្នុងបំណងទៅប៉ុស្ដិ៍ ដែលនៅ
ក្បែរនោះ ប៉ុន្ដែមិនទាន់ទៅដល់ប៉ុស្ដិ៍ឡើយ ក៍ឆ្លៀតដើរទៅនោម ក្នុងស្ថានភាពស្រវឹងផងនោះ ទើបប
ណ្ដាលឲ្យរអិលជើងធ្លាក់ចុះទៅក្រោមចូលក្នុងទន្លេតែម្ដង៕


Post a Comment