២៨ កក្កដា ២០១៧ - ០៧:៤០ ៧
មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានករណីចាប់ក្មេង និងបាត់ក្មេងកើតឡើងជាច្រើនករណី
ដែលធ្វើឲ្យការភ្ញាក់ផ្អើល និងបង្កការភ័យខ្លាច ព្រួយបារម្ភយ៉ាងខ្លាំងដល់ឪពុកម្តាយគ្រប់រូបពីសុវត្ថិ
ភាពរបស់កូនៗពួកគាត់។ ទន្ទឹមនឹងនោះកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ម្ចាស់គណនីមួយបានបង្ហោះ
សារដាស់តឿននៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដោយសារតែមាន
មនុស្សមួយក្រុមបានចែករបស់ញ៉ាំឲ្យសិស្សរបស់គាត់នៅក្រៅសាលា។
ម្ចាស់គណនី Som Chany បានឲ្យដឹងដូច្នេះថា “នៅរសៀលថ្ងៃទី20នេះមានមនុស្សមួយក្រុមបានមក
ចែកស្ករគ្រាប់ កៅស៊ូចងសក់ កងដៃឲសិស្សនៅក្រៅសាលា សូមកូនៗកុំចេញទៅទទួលយកឲសោះប្រយ័
ត្នមានគ្រោះថ្នាក់ បើអ្នកទាំងនោះមានចិត្តធម៌ របស់មិនហួសការកំណត់ហូបទៅមិនមានបញ្ហាគឺល្អ
បើរបស់មានបញ្ហាកូនៗនឺងមានជម្ងឺនិងទទួលគ្រោះថ្នាក់ ។ បើមានចិត្តធម៌ចង់ចែករបស់អ្វីឲដល់សិ
ស្សមេត្តាចូលមកសុំការអនុញ្ញាត្តពីលោកនាយកឫគណគ្រប់គ្រងសាលាជាមុនសិន ដើម្បីពិនិត្យមើល
អាហារដែលត្រូវចែកឲសិស្សបរិភោគខ្ញុំមិនមែរឺសអើងទេ ខ្ញុំការពារសិស្សក្នុងសាលាការពារកូនខ្ញុំ ប្អូន
ខ្ញុំ ក្មួយខ្ញុំ ចៅខ្ញុំ ដូចនេះលោកឪពុកនិងអ្នកម្ដាយទាំងអស់ជួយនែនាំបុត្រធិតារបស់អស់លោកបន្ថែ
មទៀតផង សូមអភ័យទោសអ្នកដែលបានចែកមិនបានគឹត សូមអរគុណ
ពីខ្ញុំចាន់នី – – -”


Post a Comment