តុលាការខេត្តក្រចេះ ចេញដីកាឃុំខ្លួន កូនប្រុសមេបញ្ជាការអាវុធហត្ថស្រុកកែវសីមា និងត្រូវជាក្មួយប្រុសមេអាវុធហត្ថមណ្ឌលគិរី ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

២៨ កក្កដា ២០១៧ - ០៧:៤២  
ក្រចេះ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានចេញដីកាឃុំខ្លួន កូនប្រុសបង្កើតរបស់មេញ្ជា
ការអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងត្រូវជាក្មួយប្រុសបង្កើត លោកឧត្តមសេនីយ៍ត្រី សាក់ 
សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការជួញដូរ
គ្រឿងញៀនខុសច្បាប់។
20286896_159500861289024_7077242084189823022_o
ជនត្រូវចោទដែលត្រូវជាកូនប្រុស និងក្មួយប្រុសរបស់ថ្នាក់ដឹកនាំអាវុធហត្ថខេត្តមណ្ឌលគីរី ខាងលើ
នេះឈ្មោះ សាក់ ភារម្យ​ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ 
ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពី «បទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន» ដែលបា
នប្រព្រឹត្តកាលពីដើមខែមករា ឆ្នាំ២០១៧។
20424283_159500867955690_8680206336334151502_o
ជននេះក៏ត្រុវបានតុលាការខេត្តក្រចេះ កាលពីដើមខែមិថុនា ចេញដីកាបង្គាប់ឲ្យនាំខ្លួន មកកាត់
ទោសទៀតផង ប៉ុន្តែទើបនៅក្នុងប៉ុន្មានថ្ងៃនេះ ក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ ក៏ឈានទៅការ
ឃាត់ខ្លួន រហូតចេញដីកា ឃុំដាក់ពន្ធនាគារជាបណ្តោះអាសន្នតែម្តង៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop