ក្មេងស្រីម្នាក់ឈឺក្បាលវិលមុខហៅគ្រូពេទ្យមកចាក់បាន២ម្ជុល ប្រតិកម្មស្លាប់បាត់

២៨ កក្កដា ២០១៧ - ០៧:៤៤  
ស្វាយរៀង ៖ យុវតីម្នាក់ត្រូវបានស្លាប់បន្ទាប់ពីលោកគ្រូពេទ្យស្ទើរភ្លើងម្នាក់ចាក់ថ្នាំបណ្តាលឲ្យប្រតិកម្ម
ថ្នាំស្លាប់មួយរំពេច។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៦និង
៣០នាទី។
20108617_328755860917366_1090536407885876806_n
មន្ត្រីនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា លោកគ្រូពេទ្យឯកជនដែលស្ទើរភ្លើងខាងលើ ឈ្មោះ ហាស់ 
ប៊ុនធឿន (ហៅទុន) ភេទប្រុសអាយុ ៥៨ឆ្នាំ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថាមុនពេលកើតហេតុលោកគ្រូពេទ្យខាងលើបានយកថ្នាំពេទ្យ ថ្នាំអំពូលឡារ៉ូស, 
ថ្នាំដបតូចសង់តា, ថ្នាំអំពូលកុងខ្វូ, ថ្នាំអូពូលបេកូស៊ីន, ពេលមកដល់ផ្ទះជនរងគ្រោះឈ្មោះ ថោង វ័រ
ល័ក្ខភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ 
ពេលមកដល់លោកគ្រូពេទ្យ បានកាច់ថ្នាំចំនួន៣អំពូលលាយគ្នាចាក់ជនរងគ្រោះបន្ទាប់មកគ្រូពេទ្យ
បានកាច់ថ្នាំអំពូលបេកូស៊ីនមួយអំពូលទៀតចាក់ជនរងគ្រោះចំភ្លៅចំនួន២ ម្ជុលទៀត បណ្តាលអោយ
ប្រតិកម្មថ្នាំជនរងគ្រោះស្លាប់តែម្តង។
20292826_328757264250559_186312828725690070_n
មូលហេតុជនរងគ្រោះមានជំងឺឈឺក្បាលវិលមុខសុំច្បាប់ចេញពីរោងចក្រមកផ្ទះ។ ក្រោយពីជនរង
គ្រោះស្លាប់ហើយគ្រូពេទ្យបានគេចខ្លួនបាត់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង កសាងសំណុំ
រឿងតាមនីតិវិធី៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop