បុរសម្នាក់ ធ្វើអត្តឃាតផឹកថ្នាំពុលសំលាប់ខ្លួន នៅស្រុកភ្នំក្រវាញ

 ២៨ កក្កដា ២០១៧ - ០៧:៤៧  
ពោធិ៍សាត់៖កាលពីវេលាម៉ោង១៖៣០នាទីយប់ ឆ្លងចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះរ
បស់ខ្លួន ក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។បុរសម្នាក់ បានផឹកថ្នាំពុលបាញ់ស្មៅ 
ប្រភេទស៊ីខ្វាលីហ្វប់ សំលាប់ខ្លួន ដោយមិនដឹងមូលហេតុ ។
leb-tnam-solab-kloun
តាមប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលប្តីគាត់នៅរស់ គាត់តែងពោលពាក្យថា 
គាត់ចង់តែស្លាប់ទេ ពីព្រោះគាត់ពិបាកចិត្តពេក។ លុះមកដល់យប់កើតហេតុ រូបគាត់ជាប្រពន្ធមិន
ដេកនៅផ្ទះទេ គឺគាត់មកដេកនៅផ្ទះរបស់កូន លុះព្រឹកឡើង ទើបគាត់ត្រឡប់ទៅផ្ទះ ក៏ស្រាប់តែឃើញ
ប្តីរបស់គាត់ ពុលថ្នាំបាញ់ស្មៅស្លាប់បាត់ទៅហើយ។
20375739_328752547584364_8269175515736429257_n
បើតាមមន្ត្រីនគរបាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ែម ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់
នៅក្នុងភូមិកើតហេតុខាងលើ។ ក្រោយធ្វើកោសល្យវិច្ច័យ ពីសំណាក់ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញរួ
ចមកបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារផឹកថ្នាំពុលដោយខ្លួនឯង ពិតប្រាកដមែន៕
20294439_328752530917699_6852914710632801765_n

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop