២៨ កក្កដា ២០១៧ - ០៧:៥០
ភ្នំពេាញ ៖ជនជាតិវៀតណាមដែលជាប់ចោទពីបទចាប់ក្មេងស្រីម្នាក់ ត្រូវនៅនគរបាលដោះលែងហើយ
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យកាលម៉ែត្រនឹង
មន្ទីរពេទ្យកម្ពុជា សូវៀត។
លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថានៅថ្ងៃទី២៧ ខែកក្កដា
ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក កម្លាំងជំនាញរបស់អធិការដ្ឋាន នឹងប៉ុស្តិ៍ទួលសង្កែ បានបញ្ជូនស្ត្រីសតិ
មិនគ្រប់ទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីពិនិត្យ (ធ្វើកោសល្យវិច្ច័យលើរោគសញ្ញាសរសៃប្រសាទ ប៉ុន្តែ
ដោយមន្ទីពេទ្រកាល់ម៉ែត្រ មិនមានវិជ្ជបណ្ឌិតឯកទេសសម្រាប់ពិនិត្យ នឹងព្យាបាល កម្លាំងអធិការ
ដ្ឋានក៏បានបន្តបញ្ជូនទៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា សូវៀត។
លោកអធិការបន្តថាជាលទ្ធផលនៃការពិនិត្យរបស់វិជ្ជបណ្ឌិតឯកទេស នៅវេលាម៉ោង១៦និង៣៩នាទី
បានបញ្ជាក់ថា ស្ត្រីខាងលើពិតជាមានជំងឺសរសៃប្រសាទ ហើយបានផ្តល់ថ្នាំសរសៃប្រសាទសម្រាប់លេ
បព្យាបាលចំនួន ៣សប្តាហ៍ ប៉ុន្តែអោយមួយសប្តាហ៍ត្រូវទៅពិនិត្យម្តង ព្រមទាំងបានចេញសំបុត្របើក
ថ្នាំដល់ស្ត្រីខាងលើនេះយកទៅព្យាបាលជាបន្តបន្ទាប់។
បន្ទាប់ពីទទួលបានលទ្ធផលបឋម ដើមបណ្តឹងនឹងក្រុមគ្រួសាររបស់ក្មេងស្រី ដែលបានចូលរួមទៅជា
មួយសមត្ថកិច្ច នឹងស្ត្រីជាជនបង្ករ មិនបានបន្តការប្តឹងផ្តល់ ហើយសមត្ថកិច្ចបានរាយការណ៍ជូន
លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង ហើយបានអោយស្ត្រីនោះ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានការ
ធានាពីក្រុមគ្រួសារ នៅពេលណាដែលសមត្ថកិច្ចត្រូវការ ត្រូវបង្ហាញមុខគ្រប់ពេល ៕


Post a Comment