២៨ កក្កដា ២០១៧ - ០៧:៥២ ១៤
កាលពីពេលថ្មីៗនេះ បុរសវ័យ២៤ឆ្នាំម្នាក់ ប្រឈមមុខនឹងការជាប់គុករហូតដល់ទៅ១០០ឆ្នាំ ក្រោយ
ពីបានសារភាពកំហុសទៅលើការចោទប្រកាន់៥ករណី ពីបទរួមភេទតាមរន្ធគូទ និងបៀតបៀនផ្លូវ
ភេទកូនចុងរបស់ខ្លួនដែលមានអាយុ៧ និង១១ឆ្នាំ។
បុរសដែលរងនូវការចោទប្រកាន់រូបនេះ ធ្វើការជាអ្នកមើលថែម្នាក់នៅឯកសិដ្ឋានចិញ្ចឹមបង្កងមួយក
ន្លែងនៅឯងតំបន់ Mersing។ រូបគេត្រូវបានបញ្ជូនទៅកាន់តុលាការទីក្រុង Johor Bahru កាលពីថ្ងៃ
ទី២៤ ខែកក្កដា ពីបទប្រព្រឹត្តឧក្រិដ្ឋទៅលើក្មេងជាអនីតិជន២នាក់ ក្នុងកាលបរិច្ឆេទ និងកន្លែង
ផ្សេងគ្នា នៅចន្លោះខែមេសា និងកក្កដា ឆ្នាំនេះ។
កាសែត New Straits Times បានចេញផ្សាយថា បុរសនេះ ត្រូវបានចោទប្រកាន់ពីរករណីពីបទរួមភេទ
តាមរន្ធគូទប្រឆាំងនឹងច្បាប់ធម្មជាតិ ដោយគ្មានការយល់ព្រម។ ស្របពេលជាមួយគ្នានេះ រូបគេក៏រង
នូវការចោទប្រកាន់៣ករណីទៀតដែរ ពីបទមានទំនាក់ទំនងផ្លូវភេទជាមួយនឹងមនុស្សម្នាក់ទៀត
ដោយប្រើប្រាស់ឧបករណ៍។
បុរសរូបនោះបានប្រព្រឹត្តទៅលើកូនប្រុសចិញ្ចឹមវ័យ៧ឆ្នាំរបស់ខ្លួន តាមរយៈការយកម្រាមដៃរបស់គេ
ស៊កបញ្ចូលរន្ធគូទក្មេងប្រុសរូបនោះ ខណៈដែលករណីនេះ បានកើតឡើងនៅក្នុងផ្ទះមួយនៅឯកន្លែង
ធ្វើការរបស់គេ នៅចន្លោះម៉ោង៨:៣០យប់ និងម៉ោង១២រំលងអធ្រាត្រ។ ដោយឡែក សម្រាប់កូនចិញ្ចឹ
មវ័យ១១ឆ្នាំរបស់គេ បុរសនោះបានរួមភេទតាមរន្ធគូទពីរលើក និងយកម្រាមដៃលូកពីរលើក អំឡុង
ពេលដូចគ្នានេះ នៅកន្លែងផ្សេងគ្នាជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងនៅក្នុងរថយន្តផងដែរ៕


Post a Comment