ភ្នំពេញ៖សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ បើកសវនាការរឿងក្ដីលោកស្រី
ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស "ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស"។
មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា សវនាការនេះ ដឹកនាំដោយលោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំ
ជម្រះ លោក សំរិទ្ធ សុផល លោកស្រី ចាន់ ម៉ាឌីណា ជាសមាជិក និង លោក សរ យសថាវរៈ ជាតំណាង
មហាអយ្យការ ។
ក្រុមអ្នកសារព័ត៌មានអនុញ្ញាតិ ឲ្យចូលរួមសវនាការ តែត្រូវរក្សាទុកទូរស័ព្ទ ឬ ឧបករណ៍អេឡិចត្រូនិក
ផ្សេងៗ នៅខាងក្រៅ ។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ
ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនា
មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានី
ភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើ
អំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ៕




Post a Comment