២៧ កក្កដា ២០១៧ - ១៦:២៩
កម្លាំងសមត្ថកិច្ចមកពីស្ថាប័នពាក់ព័ន្ធដឹកនាំដោយ លោក ខាន់ សុផល ព្រះរាជអាជ្ញារងអម
សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះទៅបង្រ្កាប និងរឹបអូសសម្ភារ
របស់ជន ដែលកំពុងទន្ទ្រានយកដីរដ្ឋ នៅចំណុចជើងភ្នំបត់ទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដង
ទង់ ខេត្តកំពត។
លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា កាលពី៣ថ្ងៃមុនឈ្នោះ ស៊ុ ពៅ ដែល
គេដឹងថា ជាមន្ត្រីកងរាជអាវុធហត្ថ ប្រចាំខេត្តកំពង់ឆ្នាំង និងប្រពន្ធ បានមកធ្វើការកាប់ និងដកបំ
ផ្លាញដើមឈើប្រភេទគរគី ដែលអតីតអភិបាលខេត្តកំពតលោក ខូយ ឃុនហ៊ួរ ដឹកនាំមន្ត្រីរាជការ ប្រ
ជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងទាំង៣ប្រភេទ ចុះដាំនៅលើចំណុចដីនេះ។
មិនតែប៉ុណ្ណោះជនល្មើសពីរនាក់ប្តី ប្រពន្ធ ថែមទាំងបានបោះបង្គោលសង់ជាថ្មដ៏រឹងមាំ ហើយយកទ្រុង
រថយន្តខ្នាតវែង មកដាក់នៅពីលើ ព្រមទាំងយកលូ បម្រុងសាងសង់ជាសំណង់នៅទីនេះទៀតផង។
លោក ជួន សារ៉ា បានបញ្ជាក់បន្ថែមទៀតថា «បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ទើបកម្លាំងសម
ត្ថកិច្ចពាក់ព័ន្ធ សហការគ្នាចុះទៅបង្ក្រាបភ្លាមៗ ក្រោមការដឹកនាំដោយលោក ព្រះរាជអាជ្ញារង និងធ្វើ
ការដកហូតវត្ថុតាងទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីកសាងសំណុំរឿងចាត់
ការតាមនីតិវិធី និង ច្បាប់»។
ទីតាំងដីខាងលើ គឺជាដីសម្បទានរបស់រដ្ឋ និងជាដែនគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើកំពត ហើយត្រូវបាន២នាក់ ប្តីប្រពន្ធខាងលើមកពីខេត្តកំពង់ឆ្នាំង បោះទីតាំងយ៉ាងរឹងមាំ ក្នុងគោលបំណងរំលោ
ភយកធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋនៅជិត ទីតាំងដីខាងលើ បានឲ្យដឹងថា មូលហេតុដែលពីរនាក់ប្តីប្រពន្ធ មកកាន់កាប់
ដីខាងលើ គឺពួកគេបានទិញពីប្រជាពលរដ្ឋក្នុងភូមិ ក្នុងតម្លៃចាប់ពី ៣៥០០$ទៅ៤០០០$ ក្នុងមួយ
ក្បាលដី ហើយមានអាជ្ញាធរមូលដ្ឋាន ដឹងឮទៀតផង។ ដីនៅម្តុំនោះមានជាច្រើនប្លង់ សុទ្ធសឹងជាដី
ដែលត្រូវបានលួចលក់ដោយខុសច្បាប់។
ពាក់ព័ន្ធករណីខាងលើយើង មិនអាចទំនាក់ទំនងសុំរកការបំភ្លឺពីលោក ស៊ុំ ពៅ បានទេនៅរសៀល
ថ្ងៃនេះ ម្យ៉ាងពេលកម្លាំងចុះទៅដលអនុវត្ត ក៏គ្មានវត្តមាន លោក ស៊ុំ ពៅ ផងដែរ៕


Post a Comment